ភ្នំពេញ៖ យ៉ាងហោចណាស់ បុរសចំនួន២នាក់ បានរងរបួសធ្ងន់ ក្រោយពីពួកគេ បានបើកម៉ូតូធន់ធំ ប្រដេញគ្នា ហើយជ្រុលទៅបុក រថយន្តកាម៉ារីបាឡែន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៨៤ (ក្បែរការ៉ាស់សាំងតូតាល់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនមួយក្រុមបើកម៉ូតូធុនធំ២គ្រឿង ប្រដេញគ្នាតាមផ្លូវលេខ៤៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងនោះ ម៉ូតូមួយគ្រឿងម៉ាក HONDA CBR ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា២នាក់ មិនត្រូវបានស្គាល់ឈ្មោះ បានជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែន ពណ៌កណ្តុលប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2O-1825 កំពុងបើកឆ្លងផ្លូវលេខ៨៤ ក្នុងទិសដៅពីកើតទៅលិចចំទ្វាររថយន្តខាងក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូសន្លប់ និងអ្នករួមដំណើរបានផ្លោងចេញពីម៉ូតូជាង១០ម៉ែត្ររងរបួសធ្ងន់ទាំងអស់គ្នា។

 ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង រីឯរថយន្តខូចខាតទ្វារខាងក្រោយ និងផ្ទុះពោងការពារសុវត្ថិភាពចំហៀង ។ ក្រោយពីកើតហេតុម្ចាស់រថយន្តបើកគេចបានបន្តិច ត្រូវបានសមត្ថកិច្ចឃាត់បានយកមកកន្លែងកើតហតុវិញ ។

សមត្ថកិច្ចបានប្រាប់ថា បុរសម្នាក់បានស្លាប់ក្រោយពី បានបញ្ជូនដល់មន្ទីពេទ្យកាលម៉ែត។ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច ចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយគ្នាជាក្រោយ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ