ស្រ្ដីម្នាក់បានបរិយាយ ពីរឿងដ៏គួរឲ្យរន្ធត់របស់គាត់ ដោយមានសត្វដង្កូវស៊ីសាច់មួយក្បាល នៅក្នុងត្រចៀករបស់គាត់ ក្រោយពីទៅទស្សនៈកិច្ចនៅ ប៉េរ៉ូ (Peru)។

កាលពីអ្នកស្រី Rochelle Harris អាយុ២៧ឆ្នាំ បានធ្វើដំណើរកំសាន្ដទៅប្រទេសប៉េរ៉ូ ក្នុងថ្ងៃឈប់សំរាករបស់គាត់ តែខណៈពេលដែលនាងនៅទីនោះ នាងឈឺក្បាលយ៉ាងខ្លាំង ក៏សំរេចចិត្តជិះយន្ដហោះ ត្រលប់មកប្រទេសអង់គ្លេសវិញ។ នៅពេលដែលមកដល់អង់គ្លេស ដែលជាស្រុកកំណើតរបស់នាង។ ក្នុងរយៈពេលតែ១ម៉ោងប៉ុណ្ណោះ Rochelle ទទួលអារម្មណ៍ថា ក្បាលរបស់នាងបានឈឺមួយចំហៀង និងចាប់ផ្ដើមលឺសំលេង ចំឡែកចេញពីត្រចៀករបស់នាងថែមទៀត។ ពេលព្រឹកឡើង នាងបានប្រទះឃើញមានសារធាតុរាវនៅលើខ្នើយ ចេញពីត្រចៀករបស់នាង។

Rochelle បានប្រញ៉ាប់ទៅមន្ទីរពេទ្យធ្វើការពិនិត្យ។ លោកវេជ្ជបណ្ឌិតបានប្រទះឃើញ មានស្នាមសត្វល្អិតខាំ នៅជិតត្រចៀក ក្រោយពីធ្វើការពិនិត្យ បានរកឃើញសត្វដង្កូវមួយក្បាល នៅក្នុងត្រចៀករបស់នាង ហើយដង្កូវនេះគឺជាដង្កូវស៊ីសាច់ថែមទៀតផង។ សំណាងហើយដែលវាមិនទាន់ ចូលទៅដល់ខួរក្បាល បើវាចូលទៅដល់ខួរក្បាលរបស់នាង វានឹងបង្ករឲ្យមានបញ្ហាធំជាមិនខាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ