ឡើងស្វីត! ស្ងាត់ៗ រ៉េត សារីតា ទម្លាយវីដេអូ ១០វិនាទី មើលហើយ ហ្វេនៗជ្រួលច្របល់(មានវីដេអូ)

//s9.kh1.co/6c/6c2044ef85f73df509c454a1bd383f5b231b2df9.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់ៗរបស់គេមែន បញ្ចេញម្តងអ្នកគាំទ្រ ស្រឡាំងកាំង រ៉េត សារីតា ធ្វើឲ្យហ្វេនៗ ជ្រួលច្របល់ នាំគ្នារីករាយជំនួស ស្ទើរគ្រប់គ្នាតែម្តង

សហរដ្ឋអាមេរិក ៖ ពិតណាស់ ទោះបីជា បុរសឈ្មោះ Tomas Gimenez ធ្លាប់បាន បញ្ចេញរូបភាពស្និទស្នាល ជាមួយនឹង កញ្ញា រ៉េត សារីតា ជាច្រើនសន្លឹករួចមកហើយក៏ដោយ តែប្រសិនបើ ក្រឡេកទៅ ភាគីខាង កញ្ញា រ៉េត សារីតា ហាក់បីដូចជា ធម្មតាៗមិនបង្ហាញខ្លាំងក្លា តាមរយៈបណ្តាញសង្គមណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បណ្តាអ្នកគាំទ្រ ពិតជា ចាំសង្កេតមើល ថាតើ ដល់ពេលណា ទើបកញ្ញា រ៉េត សារីតា ព្រមនឹងបញ្ចេញជាសាធារណៈពី គណនីផ្ទាល់ខ្លួនរបស់ខ្លួន ដើម្បីឲ្យហ្វេនៗកាន់តែទុកចិត្តថា នេះពិតជា គូស្នេហ៍ឫក៏យ៉ាងណា?

តែថ្មីៗនេះ ការទន្ទឹងរងចាំក៏មកដល់ តាមគណនី Instagram រូបនាង បានទម្លាយវីដេអូ ត្រឹមតែ ១០វិនាទីប៉ុណ្ណោះ ប៉ុន្តែក្នុងនោះ គឺមានរូបបុរសខាងលើគ្រប់ប្លង់តែម្តង នេះហើយដែល ធ្វើឲ្យហ្វេនៗនាំគ្នា អបអរនិងរីករាយខ្លាំង ដោយសារតែ ចុងក្រោយនេះ កញ្ញា ព្រមទម្លាយជា ផ្លូវការហើយ បើទោះបីជា មិនទាន់ប្រកាន់ថា ជាគូស្នេហ៍ពីរូបនាងក្តី តែវីដេអូខ្លីនេះ អាចបញ្ជាក់ច្បាស់ពី ទំនាក់ទំនងសម្ព័នភាពរបស់កញ្ញា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T