ចិត្តល្អណាស់! យកលុយ១០,០០០ដុល្លារកប់ក្រោមដី ធ្វើជាកំណប់ឲ្យគេរកលេង

//s9.kh1.co/d3/d33970b884291261dd1c18caec362e7c3269abc0.jpg
សង្គម

 ២៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ឆ្នាំមុនដាក់៥,០០០ដុល្លារ តែឆ្នាំនេះ១០,០០០ដុល្លារ។

អាមេរិក៖ បុរសពីរនាក់ ជាអ្នកចូលចិត្តផ្សងព្រេង មកពីរដ្ឋ Utah បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន១០,០០០ដុល្លារអាមេរិក ធ្វើជាកំណប់ឲ្យគេរក បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ក្នុងប្រទេសមានភាពប្រសើរឡើង។ ហើយការដែលធ្វើបែបនេះ គឺដើម្បីលើកទឹកចិត្ដដល់ប្រជាជនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសទាំងពីរខាងលើ មានឈ្មោះថា John និងម្នាក់ទៀតឈ្មោះថា David ជាមិត្តភក្ដិនឹងគ្នា។ កាលពីឆ្នាំមុន ពួកគាត់បានកប់កំណប់ឲ្យគេតាមស្វែងរកម្ដងរួចមកហើយ ដែលដាក់ទឹកប្រាក់ចំនួន៥,០០០ដុល្លារអាមេរិក កប់នៅលើភ្នំមួយ ក្នុងអំឡុងពេលប្រទេសបិទខ្ទប់។ ហើយកំណប់ត្រូវបានគេរកឃើញ ក្រោយពីរយៈពេល៤ថ្ងៃប៉ុណ្ណោះ។

យ៉ាងណាមិញ លោក John និង លោក David បានប្រាប់តម្រុយនៃការតាមស្វែងរកកំណប់ទឹកប្រាក់១០,០០០ដុល្លារអាមេរិកនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយគិតត្រឹមថ្ងៃចន្ទម្សិលមិញ មានអ្នកចូលរួមចំនួនជាង១,០០០នាក់ឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក John និង លោក David
  លោក John និង លោក David
  លោក John និងគ្រួសារ
  លោក John និងគ្រួសារ
ប្រាក់ដែលកប់ជាកំណប់
ប្រាក់ដែលកប់ជាកំណប់
ប្រាក់ដែលកប់ជាកំណប់
ប្រាក់ដែលកប់ជាកំណប់
ទីតាំងត្រូវរក
ទីតាំងត្រូវរក

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T