កោះកុងៈ រថយន្តដឹកដែករបស់ក្រុមហ៊ុនជីពម៉ុង បានដាច់ហ្រ្វាំងរអិលធ្លាក់ជ្រោះតាតៃ បណ្តាលឲ្យ អ្នកបើកបរ និងអ្នករួមដំណើរនៅលើរថយន្ត២នាក់ រងរបួស នាវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ នៅចំណោតតាតៃ ក្នុងស្រុក-ខេត្តកោះកុង។

យោងតាមមន្រ្តីនគរបាលចរាចរណ៍ខេត្តកោះកុង បានឲ្យដឹងជាជំហានដំបូងថា រថយន្តប្រភេទធំមួយ គ្រឿង ដឹកដែកចំណុះ២៣តោន  របស់ក្រុមហ៊ុនជីពម៉ុង ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅទីរួមខេត្ត កោះកុង បានដាច់ហ្រ្វាំងរអិលធ្លាក់ជ្រោះ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ សរុប៣នាក់រងរបួស ធ្ងន់ស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្ត កោះកុង៕

ដោយៈ សិលា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]