ភ្នំពេញៈ បុរសម្នាក់បានធ្វើ សកម្មភាពដាក់ថ្នាំបំពុល សត្វឆ្កែអ្នកស្រុកប៉ុនប៉ង លួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវ ម្ចាស់ផ្ទះឃើញទាន់ បានហៅសាកសួរលុះដល់ព្រឹក ឡើងប្តឹងឲ្យនគរបាលទៅ ឃាត់ខ្លួនមកសាកសួរ។ ហេតុការ ឃាត់ខ្លួនកើតឡើងពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជួលរបស់ជនសង្ស័យភូមិ តាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចៅ សុវាសនា ភេទប្រុសអាយុ៤០ឆ្នាំ ជាអ្នកពិការ ជើងម្ខាង ស្នាក់នៅក្បែរផ្ទះ ជនរងគ្រោះមានស្រុកកំណើតនៅស្រុកត្រាកក់ ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ លាយលឿង ចំណែកឯជនរងគ្រោះ មានឈ្មោះ ឃឹម សំបូរ ភេទប្រុសអាយុ៦០ឆ្នាំ រស់នៅក្នុងផ្ទះកើតហេតុ ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនសង្ស័យ បានយកជិះម៉ូតូទៅចត នៅខាងមុខផ្ទះជនរងគ្រោះ ក្រោយមកធ្វើសកម្មភាពបោះ សាច់១ដុំដែលមានដាក់ថ្នាំ បំពុលឲ្យសត្វឆ្កែ របស់ជនរងគ្រោះស៊ី ប៉ុន្តែត្រូវ ជនរងគ្រោះឃើញទាន់ ហើយក៏ស្រែកឡូឡាធ្វើឲ្យមានការភ្ញាក់ផ្អើលកើតឡើងភ្លាមៗនោះ ជនរងគ្រោះរួមទាំង ក្រុមសារបានហៅជនសង្ស័យធ្វើការសាកសួរ ហើយរហូតដល់ព្រឹកឡើងទើបមក ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាល កំបូលឲ្យនគរបាលចុះទៅឃាត់ខ្លួន ជនសង្ស័យមកធ្វើការសាកសួរ រួចហើយកសាង សំណុំរឿងបញ្ជូន មកកាន់ជំនាញ ព្រហ្មទណ្ឌដើម្បីឲ្យចាត់ការ បន្តនីតិវិធីទាំងមនុស្សទាំងម៉ូតូ៕







ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ