រាជធានីភ្នំពេញ ៖ រថយន្តកាមរីស៊រី២០០៤ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-8569 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកែងផ្លូវ២៣០ មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់រងការខូចខាតចំនួន ២កង់ រថយន្តខ្ទេចមុខផ្នែកខាងឆ្វេង ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ កក្កដា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ក្រោយកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចនាំយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕



បញ្ចូលអត្ថបទ ៖ វីយូឡែត

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ