ប្ដីប្រពន្ធមួយគូនេះ ដាក់ជណ្ដើរក្នុងថ្ងៃរៀបការ បានឈ្នះកំណត់ត្រាពិភពលោក ដែលមានកម្ពស់ខុសគ្នាខ្លាំង

//s9.kh1.co/0c/0c8b2aea4475a12a107531ab1fff7a5d6f2a32cf.jpg
សង្គម

 ២៨-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គូស្វាមីភរិយាមួយគូ រស់នៅក្នុងប្រទេសវែល បានឈ្នះកំណត់ត្រាពិភពលោកហ្គីនណេស ដោយសារតែពួកគេទាំងពីរ មានកម្ពស់ខុសគ្នាយ៉ាងខ្លាំង។

វែល៖ គូស្វាមីភរិយាមួយគូ រស់នៅក្នុងប្រទេសវែល បានឈ្នះកំណត់ត្រាពិភពលោកហ្គីនណេស ដោយសារតែពួកគេទាំងពីរ មានកម្ពស់ខុសគ្នាយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក James Lusted អាយុ៣៣ឆ្នាំ កម្ពស់ប្រមាណ១.០៩ម៉ែត្រ និងភរិយាឈ្មោះ Chloe អាយុ២៧ឆ្នាំ កម្ពស់ប្រមាណ១.៦២ម៉ែត្រ។ ហើយនៅក្នុងថ្ងៃរៀបការ ខាងប្រុសបានដាក់ជណ្ដើរ ដើម្បីឲ្យមានកម្ពស់ស្មើនឹងកូនក្រមុំ និងធ្វើការថើបផងដែរ។ ចំពោះលោក James កើតមកមានជំងឺដ៏កម្រម៉្យាងឈ្មោះថា Diastrophic Dysplasia ដែលបណ្ដាលឲ្យមានការខូចទ្រង់ទ្រាយ និងមានកម្ពស់ទាបខុសប្រក្រតី។

យោងតាមសម្ដីរបស់អ្នកនាង Chloe បាននិយាយរៀបរាប់ថា៖

ខ្ញុំទទួលស្គាល់ថា កាលពីមុន ចាប់អារម្មណ៍តែមនុស្សប្រុសខ្ពស់ៗប៉ុណ្ណោះ តែការគិតត្រូវបានផ្លាស់ប្ដូរវិញ នៅពេលដែលបានស្គាល់គាត់។ ខ្ញុំសង្ឃឹមថា សេចក្ដីស្រលាញ់របស់ពួកខ្ញុំទាំងពីរ អាចបង្រៀនឲ្យគ្រប់គ្នា ឈប់វិនិច្ឆ័យមនុស្សដោយសំបកក្រៅទៀត។

  អ្នកនាង Chloe

យ៉ាងណាមិញ សព្វថ្ងៃនេះ ពួកគេទាំងពីរ មានកូនស្រីម្នាក់ជាមួយគ្នា តែកូនស្រី ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មិនមានជំងឺដូចជាឪពុកឡើយ ដែលគេជឿជាក់ថា នឹងលូតលាស់តាមធម្មតា៕

សូមទស្សនារូបភាពខាងក្រោម៖

គូស្វាមីភរិយា
គូស្វាមីភរិយា
គូស្វាមីភរិយា និងកំណត់ត្រាពិភពលោកហ្គីនណេស
គូស្វាមីភរិយា និងកំណត់ត្រាពិភពលោកហ្គីនណេស
គូស្វាមីភរិយា
គូស្វាមីភរិយា
គូស្វាមីភរិយា
គូស្វាមីភរិយា
គូស្វាមីភរិយា
គូស្វាមីភរិយា

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T