ឃើញ​សញ្ញា​ទាំង ​៩​​នេះ​ បញ្ជាក់​ថា​​ញ៉ាំ​ជាតិស្ករ​ច្រើន​ជ្រុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/b3/b326664f20de65b5e8db5105fca1cffd53c6c2c2.jpg
យល់ដឹង

 ២៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្នា​យើង​ភាគ​ច្រើន​​តែងតែ​គិត​ថា​​ មាន​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ប៉ុណ្ណោះ​​​ ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្ពស់​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ឡើយ​។ ​

គ្នា​យើង​ភាគ​ច្រើន​​តែងតែ​គិត​ថា​​ មាន​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ប៉ុណ្ណោះ​​​ ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្ពស់​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ឡើយ​។ ​ការ​ញ៉ាំ​ស្ករ​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​យើង​​មាន​រោគ​សញ្ញា​ស្រដៀង​​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​ ​យើង​គប្បី​​យល់​ដឹង​ពី​រោគ​សញ្ញា​​​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​ចាប់ផ្ដើម​ចាត់វិធានការ​ឲ្យ​​បាន​​ត្រឹមត្រូវ​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​នៃ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​មាន​​ដូច​ខាង​ក្រោម​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឃ្លាន​ជាប់​​រហូត​

ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​រារាំង​ជាតិ​គ្លុយកូស​មិន​ឲ្យ​ចូល​ក្នុង​កោសិកា​។​ ជា​លទ្ធផល​ រាងកាយ​របស់​យើង​​មិន​ទទួល​បាន​ថាមពល​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ត្រូវការ​ញ៉ាំ​អាហារ​​ញឹកញាប់​ ដើម្បី​បំពេញ​មុខងារ​រាងកាយ​។

២. អស់​កម្លាំង​ខ្លាំង​

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ខ្ពស់​ រាងកាយ​មិន​អាច​ស្តុក​ទុក​ និង​ស្រូប​យក​គ្លុយកូស​បាន​ត្រឹមត្រូវ​ឡើយ​ ធ្វើ​ឲ្យ​យើង​​មិន​អាច​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ កោសិកា​រាងកាយ​ក៏​មិន​អាច​ទទួល​បាន​ថាមពល​ដែល​ត្រូវការ​។​ កត្តា​ទាំង​នេះ​ហើយ​ ធ្វើ​ឲ្យ​​គ្នា​យើង​មាន​​អារម្មណ៍​ថា​ហត់​នឿយ​ខ្លាំង​ដោយ​គ្មាន​មូលហេតុ​។

៣.​នោម​ញឹកញាប់​

បន្ថែម​ពី​នេះ​ តម្រង​នោម​របស់​យើង​ក៏​មិន​អាច​ស្រូប​សារធាតុ​រាវ​ម្ដង​ទៀត​បាន​ដែរ​។​ ដូច្នេះ​ហើយ​ ​រាងកាយ​ព្យាយាម​​ធ្វើ​ឲ្យ​កំហាប់​គ្លុយកូស​ក្នុង​ឈាម​ និង​ក្នុង​កោសិកា​មាន​ភាព​ស្មើ​គ្នា​ ​រំលាយ​ឈាម​ជាមួយ​នឹង​សារធាតុ​រាវ​​ដែល​មាន​នៅ​ក្នុង​កោសិកា​ដោយ​នាំ​​ឲ្យ​មាន​បណ្ដុំ​​គ្លុយកូស​ទៅ​ជា​ធម្មតា​វិញ។ កត្តា​នេះ​ហើយ​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​។

៤. មាត់​ស្ងួត​ ស្រេក​ទឹក​ខ្លាំង​

​​​​​​មាត់​ស្ងួត​ និង​អាការៈ​ស្រេក​ទឹក​ខ្លាំង​គឺ​ជា​​ប្រតិកម្ម​តប​នឹង​ការ​បាត់បង់​កម្រិត​ជាតិ​ទឹក​ធ្ងន់ធ្ងរ ហើយ​អ្នក​មានជំងឺ ទឹក​នោម​ផ្អែម​ប្រភេទ​១ ច្រើន​មាន​រោគសញ្ញានេះ​ និង​​ថ្នាំ​ព្យាបាលជំងឺ​ទឹកនោម​ផ្អែម​ក៏ធ្វើ​ឲ្យ​ស្ងួត​មាត់​ដែរ​។​ ​

៥. ស្រក​ទម្ងន់​

ជាមួយ​នឹង​កម្រិត​ជាតិ​គ្លុយកូស​ខ្ពស់​ យើង​អាច​ស្រក​ទម្ងន់​​នៅ​ក្នុង​រយៈពេល​ខ្លី​ ទោះ​បី​ជា​យើង​ញ៉ាំ​អាហារ​ញឹកញាប់​ និង​មាន​ផ្ទុក​កាឡូរី​ច្រើន​ក៏​ដោយ​។​ ជាក់​ស្ដែង​ ការ​បាត់បង់​ជាតិ​ទឹក​ដោយ​សារ​តែ​នោម​ញឹកញាប់​ បណ្ដាល​ឲ្យ​កម្រិត​​សារធាតុ​រាវ​​ក្នុង​រាងកាយ​ចុះ​ទាប​ ដែល​បណ្ដាល​ទៅ​ជា​ការ​ស្រក​ទម្ងន់​។

៦. ការបង្ករមេរោគ​

ការ​បង្ករ​រោគ​តាបប្រព័ន្ធ​ទឹក​នោម​ និង​ជំងឺ​ផ្សិត​អាច​កើត​ឡើង​ទាំង​បុរស​ និង​ស្ត្រី​ អាច​ដោយ​សារ​តែ​បរិមាណ​ស្ករ​ច្រើន​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​បន្ត​ពូជ​នៃ​ពពួក​ផ្សិត​ និង​បាក់តេរី​។

៧. ស្បែក​ស្ងួត​

ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​ស្ងួត​ក៏​មាន​ពាក់ព័ន្ធ​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ​ ពីព្រោះ​ការ​នោម​ញឹកញាប់​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ចាប់ផ្ដើម​ស្ងួត​។ បញ្ហា​ស្បែក​​នៅ​ត្រង់​ជើង​ គឺ​ជា​សញ្ញា​មួយ​នៃ​ការ​កក​ជាតិខ្លាញ់​ក្នុងសរសៃឈាម ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​​ឡើង​រឹង​ និង​រួម​តូច​ ព្រម​ទាំង​កាត់បន្ថយ​ចរាចរ​ឈាម​ ដែល​ជា​ជំងឺ​កើត​ឡើង​ជា​រឿយ​ៗ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។

៨. ស្រវាំង​ភ្នែក

បន្ថែម​ពី​នេះ​ បញ្ហា​ស្រវាំងភ្នែក​​ក៏​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ទឹក​​​ដែល​​កើត​ឡើង​នៅ​ពេល​​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។​ កត្តា​នេះ​ប៉ះពាល់​ដល់​កោសិកា​នៃ​ភ្នែក​ ដែល​​បង្ក​ឲ្យ​ភ្នែក​​បាត់បង់​សកម្មភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍​បាន​ត្រឹមត្រូវ​។

៩. របួស​មិន​ងាយ​ជា​

បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ខូចខាត​សរសៃ​​ឈាម​ ដែល​បណ្ដាល​មក​ពី​កម្រិត​ជាតិ​ស្ករ​ខ្ពស់​។​ កត្តា​នេះ​នាំ​ឲ្យ​​ចរាចរ​ឈាម​កាន់​តែ​យ៉ាប់យ៉ឺន​ ជា​ពិសេស​​អវយវៈ និង​អាហារូបត្ថម្ភ​​មិន​គ្រប់គ្រាន់​នៃ​ជាលិកា​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T