ព្រះសីហនុ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវ រថយន្ត១គ្រឿង បុកពេញទំហឹង កណ្តាលថ្នល់ ខណៈកំពុងដើរឆ្លងថ្នល់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៩ និង៤៥នាទី  ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រស្បែកជើង ញូវស្តារ ស្ថិតក្នុងក្រុមទី១៤ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចនគរបាលបាននិយាយប្រាប់ថា ស្រ្តីរងគ្រោះមានឈ្មោះ ឡាញ ញ៉ី ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅ ក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ មានមុខរបរ លក់សាច់ឆ្កែ នៅក្បែររោងចក្រ ញូស្តារ ។

តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា ក្នុងអំឡុងពេលម៉ោងខាងលើ គេឃើញស្រ្តី រងគ្រោះបាន ឆ្លងថ្នល់ពីកន្លែងលក់សាច់ឆ្កែ របស់ខ្លួន មកផ្សារដែលនៅទល់មុខ និងរោងចក្រដើម្បីទិញបបរ ឱ្យកូនស្រី គ្រាន់តែឆ្លងមកដល់ពាក់កណ្តាល ផ្លូវក៏ត្រូវរថយន្តមួយគ្រឿងម៉ាក ការមីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-3675 ដឹកមនុស្សពេញណែន (សង្ស័យជារថយន្តតាក់ស៊ីភ្នំពេញ ក្រុងព្រះសីហនុ) បើកបរពីកើត ទៅលិច ក្នុងទិសដៅពីភ្នំពេញ មកក្រុងព្រះសីហនុ បុកចំពីចំហៀងខ្លួន មួយទំហឹង ប៉ើងពីកន្លែងកើតហេតុផ្ទប់ និងថ្នល់ប្រហែលជាង២០ម៉ែត្រ បែកក្បាល បាក់ដៃស្លាប់ភ្លាមមួយរំពេច ។

ក្រោយកើតហេតុ គេឃើញរថយន្តខាងលើនេះបង្អង់ល្បឿន អើតកមកក្រៅមើលជនរងគ្រោះដែរ តែមើលទៅ មិនស្រួល ក៏ដាក់មេផាយ សំដៅចូលក្រុងព្រះសីហនុបាត់ទៅ ។ ចំណែកជនរង គ្រោះត្រូវបាន បងប្អូនបីតាមម៉ូតូយកទៅធ្វើបុណ្យ នៅលំនៅដ្ឋានដែលនៅក្បែរនោះភ្លាមៗផងដែរ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ