ពិតទេ? ផ្កាយដុះកន្ទុយបុកផែនដី កាលពី១.៣ម៉ឺនឆ្នាំមុន ជាសញ្ញានៃការចាប់ផ្ដើមផ្លាស់ប្ដូរ អរិយធម៌មនុស្សជាតិ

//s9.kh1.co/46/46b94c0c7df86309cfc9c09bf9c0dec7f39b6f6c.jpg
បច្ចេកវិទ្យា

 ២៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ផលប៉ះពាល់នេះអាចជះឥទ្ធិពលដល់អាកាសធាតុពិភពលោកយ៉ាងដូចម្ដេច ​ហើយចុងក្រោយទៅដល់អរិយធម៌មនុស្ស

បរទេស៖ ក្រុមអ្នកស្រាវជ្រាវបានស៊ើបអង្កេតទ្រឹស្ដីដែលថា ផ្កាយដុះកន្ទុយមួយបានវាយប្រហារផែនដីកាលពី១៣,០០០ឆ្នាំមុន ដោយវិភាគទិន្នន័យភូមិសាស្ត្រពីតំបន់ ដែលពួកគាត់គិតថា មានការបុកទង្គិច នៅអាមេរិកខាងជើងនិងទឹកដី Greenland។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការងារនេះផ្អែកលើការស្រាវជ្រាវពីមុន ដែលបានលើកឡើងថា ផលប៉ះពាល់គួរឲ្យកត់សម្គាល់មួយអាចកើតឡើង មុនការចាប់ផ្ដើមនៃយុគសម័យយុគថ្មរំលីង ដែលការវិវឌ្ឍន៍សំខាន់ៗនៃអរិយធម៌មនុស្សជាតិកើតឡើង រួមមានជំហានឆ្ពោះទៅវិស័យកសិកម្ម ស្ថាបត្យកម្ម និងឧបករណ៍ធ្វើពីថ្ម។ នៅពេលនោះក្នុងប្រវត្តិសាស្ត្រ មនុស្សកំពុងប្ដូរទម្លាប់ពីការរស់នៅបែបបំលាស់ទី ការបរបាញ់និងរស់នៅជាក្រុម ទៅជាការរស់នៅមួយកន្លែងជាអចិន្ត្រៃយ៍។

តំបន់នៅ Arizona ដែលទទួលរងផលប៉ះពាល់ ពីផ្កាយដុះកន្ទុយ នេះបើតាមក្រុមអ្នកស្រាវជ្រាវ
តំបន់នៅ Arizona ដែលទទួលរងផលប៉ះពាល់ ពីផ្កាយដុះកន្ទុយ នេះបើតាមក្រុមអ្នកស្រាវជ្រាវ

ស្របពេលការសិក្សាថ្មីគួរឲ្យចាប់អារម្មណ៍ ក្រុមអ្នកសិក្សាមានភស្ដុតាងនិងការស្រាវជ្រាវបន្ថែមទៀត ដែលចាំបាច់ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ ថាតើផលប៉ះពាល់នេះអាចជះឥទ្ធិពលដល់អាកាសធាតុពិភពលោកយ៉ាងដូចម្ដេច​ ហើយចុងក្រោយទៅដល់អរិយធម៌មនុស្ស។ ការងារនេះត្រូវបានបរិយាយនៅក្នុងការសិក្សាមួយ ក្នុងទិនានុប្បវត្តិ Earth-Science Reviews៕

ប្រភព: Space

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T