ធ្លាប់តែលឺខ្លាឃ្មុំតំបន់ប៉ូល! តែការរកឃើញថ្មីមួយបង្ហាញពី ដាយណូស័រតំបន់ប៉ូលវិញម្ដង

//s9.kh1.co/af/af3f03fca7c9f285c73c8f7a07fba4c2dc448cb9.jpg
បច្ចេកវិទ្យា

 ២៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវបានរកឃើញអំប្រ៊ីយ៉ុងដាយណូស័រនិងកូនញាស់ ដែលផ្ដល់ការយល់ដឹងកាន់តែច្រើនពីសត្វទាំងនេះ

អាមេរិក៖ សត្វដាយណូស័រប្រហែលធ្លាប់ផ្ដល់កំណើត និងធ្លាប់រស់នៅតំបន់អាក់ទិក នេះបើយោងតាមការសិក្សាថ្មី។ ក្រុមអ្នកស្រាវបានរកឃើញភស្ដុតាងផូស៊ីល យ៉ាងហោចណាស់ដាយណូស័រចំនួន៧ប្រភេទ នៅតំបន់ភូមិសាស្ត្រ Prince Creek Formation នៅភាគខាងជើងរដ្ឋ Alaska។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលដែលក្រុមអ្នកវិទ្យាសាស្ត្រមិនបានរកឃើញសម្បុកឬសម្បកស៊ុតរបស់វា ពួកគាត់បានរកឃើញអំប្រ៊ីយ៉ុងដាយណូស័រនិងកូនញាស់ ដែលផ្ដល់ការយល់ដឹងកាន់តែច្រើនពីសត្វទាំងនេះ នេះបើយោងតាមអ្នកនិពន្ធការសិក្សា លោក Patrick Druckenmiller ជាសាស្ត្រាចារ្យភូគព្ភសាស្ត្រ និងជានាយកសាកលវិទ្យាល័យ University of Alaska Museum of the North។ គាត់បាននិយាយថា វាហាក់ដូចជាមិនអាចទេ ដែលដាយណូស័រផ្ដល់កំណើត ហើយបន្ទាប់មកធ្វើការចំណាកស្រុកទៅកាន់តំបន់អាកាសធាតុក្ដៅជាងនេះ ពីព្រោះកូនតូចៗនឹងមិនអាចធ្វើដំណើរផ្លូវឆ្ងាយបានទេ មុននឹងចាប់ផ្ដើមរដូវរងា។

រូបតំណាងគូរដោយវិចិត្រករ
រូបតំណាងគូរដោយវិចិត្រករ

លោក Druckenmiller បាននិយាយថា អាកាសធាតុដែលសត្វទាំងនេះប្រឈមកាលពី៧០លានឆ្នាំមុន មានសីតុណ្ហភាពជាមធ្យម៥.៦អង្សាសេ។ ក្នុងអំឡុងខែដ៏ត្រជាក់នោះ សត្វដាយណូស័រត្រូវបានស្ថិតនៅក្នុងរយៈពេល៤ខែ នៃភាពងងឹត ដែលធ្វើឲ្យវាកាន់តែពិបាកក្នុងការរស់រានមានជីវិត ពីអាកាសធាតុដ៏អាក្រក់នេះ។ គាត់បានបន្ថែមទៀតថា វាមិនមែនជាការងារងាយស្រួលនោះទេ ក្នុងការស្វែងរកឆ្អឹងនិងធ្មេញតូចៗ។

នៅពេលលោក Druckenmiller និងក្រុមការងាររបស់គាត់បានជីកកកាយកន្លែងនោះ ពួកគាត់បានរក្សាទុករាល់គ្រាប់នៃដីល្បាប់ ដើម្បីត្រួតពិនិត្យ។ បំណែកនីមួយៗដែលមានទំហំធំជាងកន្លះមីលីម៉ែត្រ ត្រូវបានរក្សាទុកនិងពិនិត្យតាមរយៈមីក្រូទស្សន៍៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T