កើត​មុន​កន្លែង​ដដែល​ៗ អាច​ជាបញ្ហា​សុខភាព​មួយ​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/1b/1b857817a83b6da0acbdeac12dbe0ccfe655d857.jpg
យល់ដឹង

 ២៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះ​បី​ជា​មុន​គឺ​ជា​បញ្ហា​សុខភាព​ស្បែក​ទូទៅ​ ប៉ុន្តែ​ពេល​ខ្លះ​​ មុន​ដែល​កើត​នៅ​កន្លែង​ដដែល​ៗ​អាច​បង្ហាញ​ឲ្យ​​យើង​ដឹង​ពី​បញ្ហា​សុខភាព​​ផង​ដែរ​​។

ទោះ​បី​ជា​មុន​គឺ​ជា​បញ្ហា​សុខភាព​ស្បែក​ទូទៅ​ ប៉ុន្តែ​ពេល​ខ្លះ​​ មុន​ដែល​កើត​នៅ​កន្លែង​ដដែល​ៗ​អាច​បង្ហាញ​ឲ្យ​​យើង​ដឹង​ពី​បញ្ហា​សុខភាព​​ផង​ដែរ​​។ ​​យ៉ាង​ណា​មិញ​ គ្នា​យើង​​​​​គប្បី​ស្វែង​យល់​ពី​​មូលហេតុ​ដែល​​បណ្ដាល​ឲ្យ​កើត​មុន​នៅ​ត្រង់​ផ្នែក​នីមួយ​ៗ​នៃ​រាងកាយ​ ក៏​ដូចជា​​​ស្វែង​រក​ដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ​មុន​​លើ​ថ្ងាស

ចំពោះ​មុន​ដែល​កើត​នៅ​ត្រង់​ថ្ងាស ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ហើយ​វា​បណ្ដាល​មក​ពី​អតុល្យភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​ពាក់ព័ន្ធ​នឹង​​របប​អាហារ​មិន​ល្អ​ ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ និង​ការ​រំលាយ​អាហារ​មិន​ត្រឹមត្រូវ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​គឺ​​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ញ៉ាំ​​របប​អាហារ​ដែល​មាន​តុល្យភាព​ គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ព្យាយាម​រក្សា​បរិវេណ​ថ្ងាស​ពី​ការ​កកិត​ផ្សេង​ៗ​។

២. មុន​លើ​ថ្ពាល់

មុន​នៅ​ផ្នែក​ខាង​លើ​ថ្ពាល់​​អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រព័ន្ធ​ដង្ហើម​ ចំណែក​ឯ​​មុន​​លើ​ថ្ពាល់​ផ្នែក​ខាង​ក្រោម​ពាក់ព័ន្ធ​នឹង​​អនាម័យ​មាត់​ធ្មេញ​​មិន​ល្អ​ និង​កត្តា​បរិស្ថាន​ដែល​កើត​មាន​នៅ​ក្នុង​បែបបទ​រស់នៅ​។ កត្តា​នេះ​ក៏​អាច​​បណ្ដាល​មក​ពី​ស្បែក​របស់​យើង​ប៉ះពាល់​ជាមួយ​នឹង​កម្រាល​ពូក​ ឬ​ស្រោម​​ខ្នើយ​ដែល​កខ្វក់​ផង​ដែរ។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​គប្បី​បោក​កម្រាល​ពូក​ ឬ​ស្រោម​ខ្នើយ​ឲ្យ​បាន​ញឹកញាប់​។

៣. មុន​​លើ​តំបន់​T-zone

​​​តំបន់​T-zone នៅ​ចន្លោះ​ចិញ្ចឹម​ចុះ​មក​ដល់​ច្រមុះ​ និង​ចង្កា​។​ ​ប្រសិនបើ​​គ្នា​យើង​​សង្កេត​ឃើញ​មុន​នៅ​តំបន់​នេះ​ ​វា​ច្រើន​តែ​បង្ក​ឡើង​ដោយ​អតុល្យភាព​ក្រពះ​ពោះវៀន​ ឬ​អាលែកហ្ស៊ី​នឹង​អាហារ​។​ បរិវេណ​នេះ​​​មាន​ក្រពេញ​​ប្រេង​ច្រើន​ជាង​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ផ្ទៃ​មុខ ដែល​ធ្វើ​ឲ្យ​​ងាយ​នឹង​កើត​មុន​។​ ដូច្នេះ​ហើយ​ ការ​ផលិត​ខ្លាញ់​ច្រើន​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មុន​ដូច​គ្នា​។ ជាក់​ស្ដែង​ មុន​នៅ​លើ​ច្រមុះ​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្លើម​ និង​តម្រង​នោម​ ដែល​អាច​ជា​សញ្ញា​បញ្ជាក់​​ថា​ថ្លើម​​របស់​យើង​បំពេញ​មុខ​ងារ​មិន​ប្រក្រតី​​។

៤. មុន​លើ​ចង្កា ថ្គាម​ និង​ក​​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ចុះ​ខ្សោយ​នៃ​អ័រម៉ូន​អាច​បង្ក​ឲ្យ​កើត​មាន​មុន​​នៅ​លើ​ថ្គាម​ និង​ចង្កា​ ហើយ​វា​ក៏​បង្ហាញ​ពី​អតុល្យភាព​នៃ​ប្រព័ន្ធ​ endocrine។​ ការ​កើត​មុន​ដោយ​កត្តា​អ័រម៉ូន​នេះ​ដែរ​ អាច​​​កើត​បាត់​ៗ​ ហើយ​វា​ក៏​អាច​កាន់​តែ​ធ្ងន់ធ្ងរ​​ឡើង​ នៅ​ពេល​ដែល​ស្រីៗ​យើង​មក​រដូវ​ ​និង​អស់​រដូវ​ ​ដោយ​សារ​តែ​កម្រិត​ខ្ពស់​នៃ​អ័រម៉ូន​Androgen លើស​​អ័រម៉ូន​Estrogen។ ​ស្រី​ៗ​មួយ​ចំនួន​​ ថែម​ទាំង​សម្គាល់​ឃើញ​មុន​នៅ​បរិវេណ​ក​ ដោយ​សារ​តែ​អតុល្យភាព​អ័រម៉ូន​។​ នៅ​ក្នុង​ករណី​ខ្លះ​ វា​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ។​

ដំណោះស្រាយ​ដ៏​ល្អ​ គឺ​ព្យាយាម​គេង​ឲ្យ​បាន​ទៀងទាត់​ និង​ញ៉ាំ​របប​អាហារ​សុខភាព​។​ ប៉ុន្តែ​ ប្រសិនបើ​​មុន​ចង្កា​នៅ​តែ​មិន​បាត់​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូពេទ្យ​សើ​ស្បែក​។

៥. មុន​លើ​​ខ្នង​ ដៃ​ និង​ភ្លៅ​

​មុន​នៅ​លើ​ខ្នង​ ដៃ​ និង​ភ្លៅ​​ ច្រើន​តែ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ហ្សែន​។​ ពេល​ខ្លះ​ ប្រភេទ​សំលៀកបំពាក់​ក៏​អាច​បណ្ដាល​ឲ្យ​រលាក​ស្បែក​ និង​ធ្វើ​ឲ្យ​ឡើង​មុន​។​ ​ប៉ុន្តែ​ គ្នា​យើង​អាច​​គ្រប់គ្រង​មុន​​នៅ​បរិវេណ​នេះ ​ដោយ​ពាក់​សំលៀកបំពាក់​ស្អាត​ ទន់​ និង​មិន​រឹប​តឹង​ពេក​។​ បន្ថែម​ពី​នេះ ចូរ​កាត់​បន្ថយ​សម្ពាធ​ពី​ការ​ស្ពាយ​កាតាប​ធ្ងន់​ៗ​ ដែល​​ធ្វើ​ឲ្យ​មាន​ការ​កកិត​ និង​បង្ក​ទៅ​ជា​ការ​កើត​មុន ព្រម​ទាំង​​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ​និង​ឡេ​លាប​ស្បែក​​ជា​ប្រចាំ​។​​​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T