កាលពីពេលថ្មីៗនេះ មានបុរសចិត្តខ្លាំង វ័យក្មេងម្នាក់ នៅរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីរូបគេ បានប្រើអំពើហឹង្សា ទៅលើទារកម្នាក់ ដែលមានអាយុ ទើបតែ ៨ខែប៉ុណ្ណោះ។

យោងទៅតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យក្មេងរូបនេះ មានឈ្មោះ Julia Garza អាយុ ១៩ឆ្នាំ បានយល់ព្រមមើលកូន អោយមិត្តស្រីរបស់ខ្លួន ព្រោះតែនាងមានការ ត្រូវចេញទៅក្រៅ។ យ៉ាងណាមិញ នៅពេលដែលនាង ត្រឡប់មកវិញ នាងបានចាប់អារម្មណ៍ ឃើញថា កូនរបស់នាង មានសភាពមិនស្រួល ក៏បានប្រញាប់ប្រញាល់ យកទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើល ទើបដឹងថា កូនរបស់នាង បានរងរបួស ដោយការទង្គិចយ៉ាងខ្លាំង ត្រង់ចំណុចក្បាល។ ក្រោយមក នាងបានរាយការណ៍ដល់ប៉ូលីស ទើបឈានដល់ ការសួរចម្លើយ មិត្តប្រុសរបស់នាង ដឹងការពិតថា រូបគេពិតជាអ្នក ធ្វើឲ្យទារក ដែលជាកូន របស់មិត្តស្រីខ្លួន រងរបួសពិតមែន ដោយរូបគេ បានចាប់ក្បាល បោកផ្ទប់នឹងទ្វារបង្អួច ព្រោះតែខឹងមួរម៉ៅ នឹងការរំខាន មិនអាចអោយរូបគេដេកបាន។

តើប្រិយមិត្តយល់យ៉ាងណា?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ