ងាយៗ! មនុស្សវ័យចំណាស់នៅចិន នាំគ្នាហាត់ប្រាណ ដោយការសើចខ្លាំងៗ (មានវីដេអូ)

//s9.kh1.co/7d/7da6a622d55bcd3ff12e3a46e958f491a0e53d4f.jpg
សង្គម

 ២៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមមនុស្សវ័យចំណាស់ បាននាំគ្នាហាត់ប្រាណ ដោយការសើចខ្លាំងៗ នៅសួនច្បារមួយកន្លែង ក្នុងខេត្ត Liaoning ភាគខាងជើងប្រទេសចិន។

ចិន៖ ក្រុមមនុស្សវ័យចំណាស់ បាននាំគ្នាហាត់ប្រាណ ដោយការសើចខ្លាំងៗ នៅសួនច្បារមួយកន្លែង ក្នុងខេត្ត Liaoning ភាគខាងជើងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា ពួកគាត់ទាំងនោះ បានឈរជាក្រុម និងជាជួរៗ ហើយស្រែកថា “ខ្ញុំមានសុខភាពល្អ! ខ្ញុំសប្បាយចិត្ត”។ បន្ទាប់មក ពួកគាត់ក៏ចាប់ផ្ដើម ការសើចខ្លាំងៗទាំងអស់គ្នាតែម្ដង។

ប្រភពព័ត៌មានបានឲ្យដឹងដែរថា ក្រុមមនុស្សវ័យចំណាស់ខាងលើ ជាសមាជិកនៃក្រុម “សើច” ដែលគ្រប់គ្រងដោយអ្នកស្រី Hu។ ហើយទន្ទឹមនឹងនេះ អ្នកស្រី Hu បានលើកឡើងថា ការធ្វើលំហាត់ប្រាណបែបនេះ អាចធ្វើឲ្យមនុស្សមានភាពសប្បាយរីករាយ និងបំបាត់អស់ទុក្ខកង្វល់។

យ៉ាងណាមិញ បើតាមសម្ដីរបស់ខាងគ្រូពេទ្យ បានចង្អុលបង្ហាញថា វាពិតជាធ្វើឲ្យសុខភាពផ្លូវចិត្តប្រសើរមែន តែវាក៏អាចមានគ្រោះថ្នាក់លើអ្នកដែលមានជំងឺលើសឈាម ជំងឺបេះដូង និងប៉ះពាល់ដល់ខួរក្បាលផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលហាត់ប្រាណ
ទិដ្ឋភាពពេលហាត់ប្រាណ
ទិដ្ឋភាពពេលហាត់ប្រាណ
ទិដ្ឋភាពពេលហាត់ប្រាណ
ទិដ្ឋភាពពេលហាត់ប្រាណ
ទិដ្ឋភាពពេលហាត់ប្រាណ
វីដេអូ

ប្រភព: msn

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T