ទើបតែប្រកាសដាក់លក់លើទីផ្សារ ស្មាតហ្វូន vivo V21 Series ទទួលបានការគាំទ្រលើសពីការរំពឹង!

//s9.kh1.co/95/954897d4e1e0dbeedcc0dcca14adc4d685114dfb.jpg
បច្ចេកវិទ្យា

 ២៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីបានបើកការប្រកាសលក់ជាផ្លូវការត្រឹមតែរយៈពេល 1សប្តាហ៏តែប៉ុណ្ណោះស្មាតហ្វូន vivo V21 Series។

ភ្នំពេញ៖ ក្រោយពីបានបើកការប្រកាសលក់ជាផ្លូវការត្រឹមតែរយៈពេល 1សប្តាហ៍តែប៉ុណ្ណោះ ស្មាតហ្វូន vivo V21 Series គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាដោយគិតត្រឹមថ្ងៃនេះគឺមានការលក់ដាច់លើសពីការរំពឹងទុក។ នេះបានបញ្ជាក់ថាស្មាតហ្វូន V21 Series គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំងសមត្ថភាព បច្ចេកវិទ្យា រូបរាង​ កាមេរ៉ា ក៏ដូចជាតម្លៃសមរម្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូន vivo V21 Series គឺជាស្មាតហ្វូនតែមួយគត់ដែលមានបំពាក់នូវកាមេរ៉ា Optical Image Stabilizing (OIS) ខាងមុខ និងក្រោយ។ កាមេរ៉ាខាងមុខដែលមានទំហំ 44-megapixel HD នៅលើស្មាតហ្វូននេះមិនត្រឹមតែជួយអោយអ្នកប្រើប្រាស់អាចថតរូបភាពបានច្បាស់ស្អាត និងវីដេអូទប់លំនឹងប៉ុណ្ណោះទេ ប៉ុន្តែស្មាតហ្វូននេះអាចថតរូបភាពបានច្បាស់នៅពេលយប់ ​ និងទីងងឹតជាមួយនឹងកច្ចេកវិទ្យា OIS Selfie នេះផងដែរ។ ស្មាតហ្វូន V21 Series ​បង្ហាញនូវមុខងារ Dual Selfie Spotlight ដែលបង្កើនពន្លឺដែលចាំងទៅលើផ្ទៃមុខអោយកាន់តែស្រស់ស្អាត និងធ្វើអោយសម្រស់កាន់តែទាក់ទាញបំផុត។

បើទោះបីជាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានធ្វើការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាជាច្រើន ដើម្បីពង្រឹងទៅលើការថតរូបភាពនៅលើស្មាតហ្វូនកាន់តែប្រសើរយ៉ាងណា ក៏តម្រូវការទៅលើការថតរូបភាពនៅក្នុងពេលយប់គឺមិនអាចបំពេញចិត្តរបស់អ្នកប្រើប្រាស់នោះទេ។ មិនថាចំនួនភិចសែលប៉ុន្មានដែលបំពាក់នៅលើកាមេរ៉ារបស់ស្មាតហ្វូននោះទេ វាក៏មានការប្រកួតប្រជែងជានិច្ចនៅក្នុងការថតរូបភាពច្បាស់នៅក្នុងកន្លែងដែលស្រអាប់ ឬទីកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់។ ស្មាតហ្វូនជាច្រើនគឺពិបាកក្នុងការថតរូបភាពច្បាស់ Selfie នៅកន្លែងដែលមានពន្លឺទាបដោយប្រើប្រាស់នូវកាមេរ៉ាខាងមុខធម្មតា ដូចនេះ ការថតរូបភាពនៅពេលយប់ពិតជាមិនងាយស្រួលនោះទេ។

  ស្មាតហ្វូន vivo V21 Series
  ស្មាតហ្វូន vivo V21 Series

ជាមួយនឹងការអភិវឌ្ឍន៍កាន់តែឆាប់រហ័សក្នុងការថតរូបភាពនៅក្នុងពេលយប់ច្បាស់ គឺជាអ្វីដែលយុវវ័យជាច្រើនត្រូវការក្នុងការថតរូបភាព Selfies នៅតាមផ្លូវធ្វើដំណើរ ហាងញ៉ាំអាហារ មាត់សមុទ្រ ឬកន្លែងជាច្រើនទៀតដែលអាចនាំយកនូវអនុស្សាវរីយ៍ដ៏ល្អ និងមិនអាចបំភ្លេចបាន។

ការប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី ​vivo V21 Series នេះគឺផ្តោតសំខាន់ក្នុងការថតរូបភាពពេលយប់តាមរយៈការ upgrade ទៅលើកាមេរ៉ាខាងមុខរបស់វា។ នៅក្នុងការ upgrade ធំបំផុតនេះ គឺការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី Optical Image Stabilization (OIS) សម្រាប់កាមេរ៉ាខាងមុខរបស់វា ហើយនេះគឺជាស្មាតហ្វូនដំបូងបំផុតដែលដាក់លក់នៅក្នុងតម្លៃមួយយ៉ាងល្អនៅក្នុងពេលនេះ។ សម្រាប់មុខងារ OIS ដែលប្រើប្រាស់នៅលើកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ជាពិសេសការរក្សាលំនឹងកុំអោយមានការរង្គើរ ឬនៅពេលដែលដៃញ័រ វាជួយធ្វើអោយរូបភាព និងវីដេអូរក្សាបានភាពច្បាស់។ បច្ចេកវិទ្យាកម្រិតខ្ពស់របស់ស្មាតហ្វូន V21 Series នេះមានសមត្ថភាពនៅក្នុងការថតរូបភាពបានយ៉ាងអស្ចារ្យ ហើយស្មាតហ្វូននេះអាចថតរូបភាព និងវីដេអូបានលឿន និងរហ័សគ្មានគូប្រៀបនោះទេ។

  ស្មាតហ្វូន vivo V21 Series
  ស្មាតហ្វូន vivo V21 Series

ស្មាតហ្វូន V21 Series នេះគឺមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យា Dual Selfie Spotlight នៅផ្នែកខាងមុខដែលមានមុខងារផ្តល់នូវពន្លឺបានយ៉ាងល្អ។ នៅក្នុងការផ្លាស់ប្តូរទៅកាន់ Dual Selfie Spotlight នេះពិតជាអាចបង្កើននូវកម្រិតពន្លឺបានខ្ពស់ទៅលើផ្ទៃមុខរបស់អ្នកប្រើប្រាស់ និងទទួលបាននូវរូបភាពដែលស្រស់ស្អាតបំផុត។

ទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន V21 Series គឺទ្រទ្រង់នូវវីដេអូកម្រិត 4K HD។ លទ្ធផលនៃវីដេអូជាច្រើននេះគឺមានការប្រើប្រាស់នូវ movie-like visual effects ដែលអ្នកប្រើប្រាស់អាចបង្កើតនូវវីដេអូជាច្រើនដែលមានភាពច្នៃប្រឌិត។ ការប្រើប្រាស់នូវកម្រិតភិចសែលខ្ពស់នេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកាត់ ឬកែប្រែវីដេអូរបស់ពួកគេជាមួយនឹងលក្ខណៈបែបអាជីពបំផុត។

ជាមួយនឹងការពង្រឹងទៅលើមុខងាជាច្រើនកម្រិតខ្ពស់នៅលើកាមេរ៉ានេះ ស្មាតហ្វូន V21 Series នេះពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ សម្រាប់អ្នកដែលចូលចិត្តថតរូបភាពជាមួយនឹងកម្រិតរូបភាពច្បាស់បំផុតនោះ ពេលនេះអ្វីគ្រប់យ៉ាង គឺនៅលើម្រាមដៃរបស់អ្នកគ្រាន់តែចុចបញ្ជាតែប៉ុណ្ណោះ។

ស្មាតហ្វូន vivo V21 Series នេះគឺសក្តិសមបំផុតជាមួយនឹងយុវវ័យសម័យថ្មីដែលចូលចិត្តថតរូបភាព Selfie ប្រកបដោយភាពស្រស់ស្អាតបំផុត។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន vivo នៅក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ ស្មាតហ្វូន V21 Series នេះមានរូបរាងស្រស់ស្អាត ទម្ងន់ស្រាលដែលឌីស្សាញឡើងប្រកបដោយភាពល្អឥតខ្ចោះគ្មានគូប្រៀបនោះទេ៕

អ្វីដែលកាន់តែអស្ចារ្យក្នុងឱកាសពិសេសនារដូវកាល 𝐇𝐨𝐭-𝐒𝐚𝐥𝐞 រាល់អតិថិជនទាំងអស់ដែលមកការជាវនូវស្មាតហ្វូន 𝐯𝐢𝐯𝐨 𝐕𝟐𝟏 𝐒𝐞𝐫𝐢𝐞𝐬 ចាប់ពីថ្ងៃទី𝟐𝟔 ខែមិថុនា ដល់ថ្ងៃទី𝟎𝟒 ខែកក្កដា ឆ្នាំ𝟐𝟎𝟐𝟏 លោកអ្នកនឹងទទួលបានកាដូបន្ថែមពិសេសៗរួមមាន៖
ប្រអប់កាដូ 𝐕 𝐒𝐞𝐫𝐢𝐞𝐬 ដែលមានដូចជា 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐒𝐩𝐞𝐚𝐤𝐞𝐫 / 𝐏𝐨𝐰𝐞𝐫 𝐛𝐚𝐧𝐤
កាដូបន្ថែម កាស 𝐓𝐖𝐒 និងជើងទ្រទូរស័ព្ទ។ ប្រញាប់ឡើងកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ៕

  ស្មាតហ្វូន vivo V21 Series
  ស្មាតហ្វូន vivo V21 Series
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T