អបអរសាទរ! តារាស្រី Kim Yoon Ji នឹងចូលរោងការក្នុងខែកញ្ញា ឆាប់ៗនេះហើយ

//s9.kh1.co/00/0093758a5a8282fa664574d399231ee9c20b0a1c.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អបអរសាទរ! តារាចម្រៀង និងជាតារាសម្តែង Kim Yoon Ji នឹងចូលរោងការក្នុងកញ្ញានេះ

កូរ៉េខាងត្បូង៖ តារាចម្រៀង និង​ជាតារាសម្តែងស្រី NS Yoon Ji បានបង្ហើបប្រាប់ថា​ នាងនឹងរៀបការជាមួយនឹងសង្សារកាលនៅកុមារភាពជាមួយគ្នា​ ក្នុងខែកញ្ញាខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានសរសេរប្រកាសព័ត៍មាននេះ ទៅកាន់ហ្វេនៗអ្នកគាំទ្ររបស់នាងជាភាសាកូរ៉េ និង ភាសាអង់គ្លេស។

ក្នុងនោះ នាងបានសរសេរដែលខ្លឹមសារដូច្នេះថា៖

សួស្តី អ្នកទាំងអស់គ្នា! ខ្ញុំ Yunjee! ខ្ញុំចង់ប្រាប់អ្នករាល់គ្នាឱ្យដឹងថា ខ្ញុំបានរកឃើញគូជីវិតរបស់ខ្ញុំហើយ ហើយនឹងរៀបការក្នុងខែកញ្ញានេះ។ គាត់គឺជាមនុស្សចិត្តល្អ ខ្វល់ខ្វាយយកចិត្តទុកដាក់ រាក់ទាក់ និង គួរឱ្យស្រលាញ់ ដែលតែងតែនៅជាមួយខ្ញុំគ្រប់កាលៈទេសៈ។ ខ្ញុំចង់ក្លាយជាប្រពន្ធរបស់គាត់។ សូមអ្នកទាំងអស់គ្នាឱ្យពរដល់ស្នេហាពួកយើងផង។ អរគុណជានិច្ចចំពោះការគាំទ្រ និង ការស្រលាញ់។

Kim Yoon Ji

ទន្ទឹមនឹងនោះ តារាស្រី Kim Yoon Ji ក៏បានផ្តល់បទសម្ភាសន៍ផ្តាច់មុខ ដើម្បីចែករំលែកនូវព័ត៍មានលម្អិតពាក់ព័ន្ធនឹងការរៀបការរបស់នាង ដូច្នេះដែរថា៖

អនាគតប្តីរបស់ខ្ញុំនិងខ្ញុំបានឃើញគ្នាធំដឹងក្តីឡើង តាំងពីរៀននៅបឋមសិក្សាជាមួយគ្នាហើយគ្រួសារយើងក៏ស្គាល់គ្នាជិតដិតដែរ។ យើងបានទាក់ទងគ្នាតាំងពីមួយឆ្នាំមុន ហើយយើងបានសំរេចចិត្តរៀបការនៅសប្តាហ៍ទី ៤ នៃខែកញ្ញា។ គ្រួសាររបស់យើងមានទំនាក់ទំនងជិតស្និទ្ធណាស់ ប៉ុន្តែពួកគេមិនបានដឹងថាយើងជាមនុស្សដែលស្រលាញ់គ្នានោះទេ។ វាគឺជានិស្ស័យដ៏អស្ចារ្យ។ ខ្ញុំនឹងរស់នៅដោយរីករាយជាមួយស្វាមីដែលអាចទុកចិត្តបានគ្មានទីបញ្ចប់។បច្ចុប្បន្ននេះ ខ្ញុំកំពុងតែផ្តោតលើការរៀបចំសម្រាប់ពិធីមង្គលការរបស់ខ្ញុំ។ ខ្ញុំនឹងបន្តអាជីពជាតារាសម្តែងបន្ទាប់ពីរៀបការ។ ខ្ញុំស្នើសុំការគាំទ្រនិងការស្រលាញ់ពីអ្នកទាំងអស់គ្នាផងណា។

Kim Joon Ji

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Kim Yoon Ji បានបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿង K-Drama Mine ដ៏មានប្រជាប្រិយ។ នាងក៏បានចេញផ្សាយការថតបទចម្រៀងឡើងវិញរបស់នាង“ If you love me” ជាមួយ Joohoney ដែលជាសមាជិក MONSTA X៕

Kim Joon Ji
Kim Joon Ji
Kim Yoon Ji
Kim Yoon Ji
Kim Yoon Ji
Kim Yoon Ji
Kim Yoon Ji
Kim Yoon Ji
សាររបស់ Yoon Ji ជាភាសាកូរ៉េ
សាររបស់ Yoon Ji ជាភាសាកូរ៉េ
សាររបស់ Yoon Ji ជាភាសាអង់គ្លេស
សាររបស់ Yoon Ji ជាភាសាអង់គ្លេស
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T