កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ សត្វពស់ដ៏ធំមួយក្បាល នៅក្នុងម៉ាស៊ីនរថយន្តមួយគ្រឿង ស្ថិតក្នុងរដ្ឋ Selangor របស់ប្រទេសម៉ាឡេស៊ី។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ភ្នាក់ងារ Animal Control Officers របស់ប្រទេសម៉ាឡេស៊ី បានព្យាយាមចាប់សត្វពស់មួយក្បាល នៅក្នុងម៉ាស៊ីនរថយន្តមួយគ្រឿង បានយ៉ាងជោគជ័យ បន្ទាប់ពីវាបានវាលចូលទៅក្នុងនោះ។ សត្វពស់ដ៏ធំមួយក្បាលនោះ មានប្រវែងរហូតដល់ទៅ ៤.៥ម៉ែត្រឯណោះ។

ទោះបីជាយ៉ាងនេះក៏ដោយ គ្មាននរណាម្នាក់បានដឹងថា ហេតុអ្វីទើបសត្វពស់មួយក្បាលនោះ វាលចូលទៅក្នុងមាស៊ីនរថយន្តឡើយ ប៉ុន្តែមានមនុស្សមួយចំនួន បាននិយាយថា ដោយសារតែម៉ាស៊ីនរថយន្ត មានលក្ខណៈក្តៅ ទើបសត្វពស់ចូលចិត្តវាលទៅក្នុងនោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?











ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ