បុរសម្នាក់ រស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ ថាបានបង្ខាំងមិត្តស្រីរបស់ខ្លួន ដូចជាអ្នកទោស និង ថែមទាំង បង្ខំអោយនាង បង្ហាញសកម្មភាពអាសអាភាស ជាមួយ នឹងសត្វឆ្កែ ទៀតផង ដើម្បីថតទុកជាវីឌីអូ។

យោងតាមប្រភពព័ត៌មាន អង់គ្លេស បានឲ្យដឹងថា ចន្លោះពីថ្ងៃទី ២៨ មិថុនា ដល់ ៤ កក្កដា ឆ្នាំ ២០១៣ ជនសង្ស័យ ឈ្មោះ Justin Mustafa អាយុ ២៤ឆ្នាំ ត្រូវបានជាប់ពាក់ព័ន្ធ ក្នុងការវាយដំ និង ច្របាច់ក នារីរងគ្រោះ ដែលជាសង្សាររបស់ខ្លួន ហើយថែមទាំងបាន បង្ខិតបង្ខំចាក់ថ្នាំញៀន ហេរ៉ូអ៊ីន ដល់នាង ជាច្រើនដង ទៀតផង។ យ៉ាងណាមិញ នៅថ្ងៃទី ៥ ខែកក្កដា នាងបានរត់ចេញមកក្រៅ បានសំរេច ក្រោយពីព្យាយាមរត់គេចខ្លួន អស់ចំនួន ២៨លើករួចមក ហើយបន្ទាប់មក នាងក៏បាន ធ្វើដំណើរទៅកាន់ ស្ថានីយ៍ប៉ូលីស ក្រុង Falmouth នៃប្រទេសអង់គ្លេស តែម្តង ដើម្បីរាយការណ៍ដល់ប៉ូលីស អោយជួយដល់នាង។ ក្នុងនោះដែរ នាងបានប្រាប់ដល់ក្រុមស៊ើបអង្កេតថា រូបគេ បានបង្ខំនាង ឲ្យប្រព្រឹត្តសកម្មភាព អាសអាភាស ជាមួយនឹងសត្វឆ្កែរបស់គេ ដើម្បីអោយរូបគេថតវីឌីអូ ហើយ ជនសង្ស័យ បានប្រាប់ដល់នាងថា រូបគេ នឹងបង្ហាញវីឌីអូឃ្លីបរបស់នាង ជាមួយនឹងឆ្កែនោះ បើសិនជានាង ហ៊ានតែបកអាក្រាត ប្រាប់ការពិតដល់អ្នកដ៏ទៃ អំពីទង្វើរបស់គេ។

ទោះជាយ៉ាងណា ប៉ូលីសបានធ្វើការចាប់ខ្លួន ជនសង្ស័យ Mastafa រូបនេះ ប៉ុន្តែមិនទាន់ រកបានភស្តុតាង គ្រប់គ្រាន់ ដើម្បីដាក់បន្ទុក ទៅលើជនសង្ស័យ តាមការចោទប្រកាន់ នៅឡើយនោះទេ ដែលក្រុមស៊ើបអង្កេត កំពុងធ្វើការស្រាវជ្រាវ យ៉ាងក្តៅគគុក ក្នុងករណីនេះ។ យ៉ាងណាក៏ដោយ នារីរងគ្រោះ បានបញ្ជាក់បន្ថែម ឲ្យដឹងថា មូលហេតុដែល រូបគេ ធ្វើបែបនេះ មកលើនាង ដោយសារតែគេ ជឿថា នាងមិនស្មោះត្រង់ និង ក្បត់ចិត្តគេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ