សូមប្រុងប្រយ័ត្ន! មានអ្នកជំងឺកូវីដ ទៅទិញម្ហូប នៅផ្សារគីឡូលេខ៦ ជាប្រចាំ

//s9.kh1.co/0a/0ac8de8b0a7a2cc317f6087d32954493ab0445ae.jpg
សង្គម

 ២៧-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សូមប្រុងប្រយ័ត្ន! មានអ្នកជំងឺកូវីដ ទៅទិញម្ហូប នៅផ្សារគីឡូលេខ៦ ជាប្រចាំ

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ម្នាក់រស់នៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ បានប្រាប់ថា គាត់បានទៅទិញម្ហូប នៅផ្សារគីឡូលេខ៦ ជាប្រចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=442,q=100/5d/5d93612adc074fe396fe6b39bf58cae29f7a7d16.png

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ  សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T