រកឃើញចលនាផ្ទៃផ្កាយចោរ មានសកម្មភាព ហើយប្រទេសជាច្រើនចង់ទៅសិក្សា

//s9.kh1.co/1a/1a6b38685b2c1b7091a452300772f1f06771be62.jpg
បច្ចេកវិទ្យា

 ២៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការរកឃើញនេះត្រូវគ្នាជាមួយនឹងរូបភាពនៃភព ដែលមានសភាពផុសរស់រវើក មិនដូចការមើលឃើញភពសុក្រកាលពីអតីត។

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភស្ដុតាងផ្នែកនានានៃផ្ទៃភពសុក្រ (ផ្កាយព្រឹកឬផ្កាយចោរ) មានចលនាដូចការរសាត់ទ្វីបនៅលើផែនដីអ៊ីចឹងដែរ។ ខណៈដែលសកម្មភាពនេះអាចនឹងមិនកើតឡើង ដោយសារផ្លាកតិចតូនិច (plate tectonics) ដូចនៅលើផែនដី វាអាចនឹងមានដំណើរការស្រដៀងគ្នា។ ការរកឃើញនេះត្រូវគ្នាជាមួយនឹងរូបភាពនៃភព ដែលមានសភាពផុសរស់រវើក មិនដូចការមើលឃើញភពសុក្រកាលពីអតីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អឺរ៉ុបកំពុងបាញ់បង្ហោះយាន EnVision ដើម្បីប្រើរ៉ាដាធ្វើផែនទី និងប្រមូលទិន្នន័យរង្វាស់ spectroscopy លើផ្ទៃនិងបរិយាកាសនៃភពនេះ។ ហើយណាសាវិញកំពុងបញ្ជូនយានចំនួនពីរ Veritas និង DaVinci+​ ទៅកាន់ភពសុក្រ ឆ្ពោះទៅចុងទសវត្សរ៍នេះ។ ដុកទ័រ Byrne និង Richard Ghail មកពីសាកលវិទ្យាល័យ Royal Holloway និងសាកលវិទ្យាល័យ University of London, សាស្ត្រចារ្យ Sean Solomon មកពីសាកលវិទ្យាល័យ Columbia University ក្នុងទីក្រុងញូវយ៉ក និងសហការីផ្សេងទៀត បានរកឃើញសញ្ញាប្លុកនៃស្រទាប់លើថ្មនៅតំបន់ទំនាប បានធ្វើចលនាផ្លាស់ទីតាំងនៅជាប់គ្នា។

ពួកគាត់បានប្រៀបសកម្មភាពថ្មីៗនេះ ទៅនឹងវិធីដែលដុំទឹកកក កកកុញគ្នានៅជុំវិញសមុទ្រក្នុងតំបន់ប៉ូលនៃផែនដី។ ប្លុកនេះមានប្រវែង១០០ទៅ១,០០០គីឡូម៉ែត្រ ស្រដៀងគ្នានឹងស្រទាប់ខាងលើរបស់ផែនដីក្នុងតំបន់ដីសណ្ដ Tarim និង Sichuan របស់ប្រទេសចិន, តំបន់ដីសណ្ដ Amadeus របស់អូស្ត្រាលី, និងតំបន់ភ្នំ Bohemian ដែលលាតសន្ធឹងនៅសាធារណរដ្ឋឆែក។ សកម្មភាពតិចតូនិចរបស់ភពសុក្រអាចស្រដៀងគ្នានឹងអ្វី ដែលមាននៅលើផែនដី នៅចន្លោះរវាង៤ប៊ីលាននិង២.៥ប៊ីលានឆ្នាំមុន នៅពេលដែលចរន្តកម្ដៅនៅខាងក្នុងភព មានសភាពខ្ពស់ ហើយស្រទាប់លើថ្មនៃផែនដីមានសភាពស្ដើង៕

រូបភាពរ៉ាដាលើភពសុក្រ
រូបភាពរ៉ាដាលើភពសុក្រ
រូបភាពរ៉ាដាលើភពសុក្រ
រូបភាពរ៉ាដាលើភពសុក្រ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T