ខេត្តស្វាយរៀង ៖ ក្រុមចោរដាវសាមូរ៉ៃ ៣នាក់ ព្រហើនហ៊ានជិះម៉ូតូ មកប្លន់អ្នកប្តូរប្រាក់ដល់ផ្ទះ ជិតប៉ុស្តិ៍សមត្ថកិច្ច សង្កាត់បាវិត យកប្រាក់អស់ប្រមាណជាង ៦០០លានដុង ប្រាក់រៀល និងប្រាក់ដុល្លារមួយចំនួនធំ ហើយនាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១៥ កក្កដា ២០១៣ ស្ថិតក្នុងភូមិបាវិតកណ្តោល សង្កាត់បាវិតក្រុងបាវិត ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះម៉ៅ ម៉ឹង ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកដូរលុយនៅមុខច្រកទ្វារអន្តរជាតិបាវិត មានទីលំនៅកន្លែងកើតហេតុខាងលើ ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាហើយ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ