សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់បងប្អូនប្រកបរបរធាក់ស៊ីក្លូ ៣០០ នាក់

//s9.kh1.co/bc/bcb99205538d59803e50f1eb0836ff0634ff5ec2.jpg
សង្គម

 ២៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តលអំណោយដល់បងប្អូនប្រកបរបរធាក់ស៊ីក្លូចំនួន ៣០០ នាក់

ភ្នំពេញ៖ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ហ៊ុន ម៉ាណា នៅថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២១​នេះ បានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នោះ។ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានផ្ដល់អំណោយដល់បងប្អូនអ្នកប្រកបរបរស៊ីក្លូនៅរាជធានីភ្នំពេញចំនួន៣០០នាក់ ដែលពិធីប្រគល់អំណោយនេះធ្វើឡើងនៅស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ដោយ មានការរៀបចំជូនដោយលោក ជិន ប៊ុនធឿន រួមជាមួយនឹងក្រុមការងារមួយចំនួនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំទៅដល់បងប្អូនអ្នកធាក់ស៊ីក្លូ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខបងប្អូនអ្នកធាក់ស៊ីក្លូគ្រប់ពេលវេលា ។ លោកក៏បានក្រើនរំលឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ពិតជាសប្បាយរីករាយ និងអរគុណដល់សម្តេចទាំងទ្វេ ដែលតែងតែគិតគូរចំពោះពួកគាត់ជាពិសេសតាមរយៈការបង្កើតមូលនិធិត្រីចក្រក្រយានធ្វើឲ្យពួកគាត់បានកាត់បន្ថយការលំបាកក្នុងជីវភាពមួយផ្នែកធំ។

គួររំលឹកថា កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើនមូលនិធិត្រីចក្រក្រយានឡើង ជាពិសេស សម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូនេះតែម្តង ដែលមូលនិធិនេះ អ្នកធាក់ស៊ីក្លូបាន ទទួលបានប្រយោជន៍ ជាច្រើន ដូចជា ការទទួលបាន ប្រាក់ឧបត្ថម្ភ ៧០០០រៀលក្នុងមួយថ្ងៃ (បើកប្រាក់នេះ ១០ថ្ងៃ ម្តង ) ការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងផលប្រយោជន៍ផ្សេងទៀត ដូចជាប្រាក់ឧបត្ថម្ភក្នុងថ្ងៃបុណ្យជាតិធំៗ និងពេលចូលនិវត្តន៍ជាដើម។

សម្រាប់អំណោយដែលផ្ដល់ជូននាពេលនេះក្នុងម្នាក់ៗ ទទួលបាន:

  • អង្ករចំនួន ១បេស្មើនឹង២៥ គីឡូក្រាម
  •  ត្រីខចំនួន២យួរ ស្មើនឹង២០កំប៉ុង
  • មីចំនួន៣កេសតូច
  • ភេសជ្ជៈខារ៉ាបាវចំនួន៦កំប៉ុង
  •  ទឹកសុទ្ធអរុណាចំណុះ៣៥០ml ចំនួន១ កេស
  • ក្រមា១
  • ភួយ១ 
  •  មុង ១
  • ស្បែកជើងមួយគូ
  • ថ្នាំវីតាមីនសេចំនួនមួយទីប
  •  ថ្នាំពេទ្យចំនួនមួយប្រអប់
  • ប្រេងកូឡាចំនួនមួយដប
  • ប្រេងខ្យល់ ១ដប
  • ម៉ាសចំនួនមួយប្រអប
  • ច្រាស និងថ្នាំដុសធ្មេញមួយឈុត
  • ជេលលាងដៃចំនួន១ដប
  • សាប៊ូ១ ដុំ
  •  ថវិកាចំនួន៥ ម៉ឺនរៀល៕
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត 
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត 
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចសកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចសកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេសកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេសកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
សកម្មភាពចុះចែកអំណោយរបស់សម្តេចទាំងទ្វេ
អំណោយរបស់សម្តេចទាំងទ្វេ
អំណោយរបស់សម្តេចទាំងទ្វេ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T