ចង់ធ្វើឲ្យស្រីៗចាប់អារម្មណ៍ ស្រាប់តែក្មេងប្រុសពីរនាក់នេះ បញ្ចេញក្បាច់ទាត់ធាក់ដាក់ធុងសំរាម មានអី ខ្មាសគេមិនស្ទើរ (មានវីដេអូ)

//s9.kh1.co/50/500250725a0325e5049f3b2cc40397a1413c792e.jpg
សង្គម

 ២៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្មេងប្រុសពីរនាក់ បានបញ្ចេញក្បាច់ទាត់ធាក់ ទៅលើធុងសំរាមនៅតាមដងផ្លូវ នៅចំពោះមុខស្រីៗមួយក្រុមដែលជាមិត្តរួមថ្នាក់របស់ពួកគេ។

រុស្ស៊ី៖ កាលពីថ្មីៗនេះ ក្មេងប្រុសពីរនាក់ មកពីទីក្រុង Naberezhnye នៃប្រទេសរុស្ស៊ី បានបញ្ចេញក្បាច់ទាត់ធាក់ ទៅលើធុងសំរាមនៅតាមដងផ្លូវ នៅចំពោះមុខស្រីៗមួយក្រុមដែលជាមិត្តរួមថ្នាក់របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបមួយ ដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ក្មេងប្រុសមួយក្រុមមានគ្នាបីនាក់ ស្ថិតក្នុងវ័យខ្ទង់ប្រហែល១៣ឆ្នាំ បានដើរនៅតាមផ្លូវ ដែលម្នាក់ក្នុងចំណោមពួកគេទាំងបី បានសង្កេតឃើញធុងសំរាមមួយនៅក្បែរនោះ។ ឃើញដូច្នេះ ក្មេងប្រុសរូបនោះ បានងាកទៅមើលស្រីៗដែលកំពុងដើរពីក្រោយ ហើយគេក៏បានដើរចូលទៅជិតធុងសំរាម និងធាក់ ដែលបណ្ដាលឲ្យគេជ្រុលក្រលៀនទៅបុកនឹងធុងសំរាមតែម្ដង។ ខណៈពេលដែលគេកំពុងយកដៃខ្ទប់ក្រលៀនដោយមានការឈឺចុកចាប់ ស្រីៗក៏បាននាំគ្នាដើរសំដៅទៅមើល ជាមួយនឹងទឹកមុខយ៉ាងស្ងួត។

បន្ទាប់មក មានក្មេងប្រុសម្នាក់ទៀត ហាក់ដូចជាចង់សងសឹកជូនមិត្តភក្ដិរបស់ខ្លួន ក៏បានចូលទៅធាក់ធុងសំរាមនោះដែរ ដែលបណ្ដាលឲ្យធុងសំរាមផ្លាត់មកត្រូវជើងរបស់ខ្លួនឯងវិញ ទាំងមានការឈឺចុកចាប់។ ហើយភ្លាមៗនោះ ស្រីៗក៏បាននាំគ្នាសើចទាំងហួសចិត្តផងដែរ។

យ៉ាងណាមិញ ក្រោយពីកើតហេតុដ៏ខាងលើរួចមក ក្មេងប្រុសទាំងពីរនាក់ បានរកជំនួយពីខាងមន្ទីរពេទ្យក្នុងតំបន់ ហើយពួកគេបានសារភាពដែរថា សកម្មភាពទាំងនោះ គឺធ្វើឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីស្រីៗ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T