នៅភូមិមួយក្នុងប្រទេសចិន មានប្រពៃណីដ៏ចម្លែក និងសាហាវឃោរឃៅ ដែលតម្រូវឲ្យយកគោរស់ មកព្យួរ.ក រហូតដល់វាងាប់។ ហើយទង្វើនេះគេជឿថា គឺជាក្បួនឫទ្ធិម្យ៉ាង អាចឲ្យអ្នកភូមិទាំងមូលមានសេចក្ដីសុខ ផ្ដល់សំណាងដល់ពួកគេ និងផ្ដល់ផលដំណាំបានច្រើនក្រៃលែង។

ពិធីបុណ្យ ព្យួរ.កគោនេះ ត្រូវបានប្រជាជនភាគតិច Dong នៅភាគខាងត្បូងនៃប្រទេសចិនកាន់ជាង ៥០០ឆ្នាំមកហើយ ដែលពេលបច្ចុប្បន្ន បានទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា។ ភូមិដែលបានរៀបរាប់ខាងលើ មានឈ្មោះថា បាវជាំង (BaoJiang) នៅតំបន់ ក្វាងស៊ី (GuangXi) ប្រទេសចិន មានប្រជាជនប្រមាណ ៣លាននាក់រស់នៅ។

ប្រជាជនទាំងអស់រៀបចំក្បួន នៅកន្លែងដែរពួកគេគិតថា ជាកន្លែងផ្ដល់គ្រោះថ្នាក់ ឬ សំណាងអាក្រក់ បន្ទាប់មកជ្រើសរើស ដើមឈើមួយនៅក្នុងភូមិ ដែលអាចចងព្យួរគោបាន ហើយគោដែលត្រូវសម្លាប់នោះ ត្រូវពាក់ផ្កាពណ៌ក្រហមមួយនៅលើក្បាល មុននឹងព្យួរវាឡើង។ ពិធីនេះតែងតែប្រារព្ធឡើងរៀងរាល់ឆ្នាំ ថ្ងៃទី២ ខែ៦ នៃប្រតិទិនចិន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ប្រពៃណីនៃជនជាតិនេះ? 









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ