ដឹងចិត្តអ្នកប្រើប្រាស់! ទីបំផុតកម្មវិធីតេឡេក្រាម អាចខលវីដេអូជាក្រុមបានហើយ

//s9.kh1.co/2a/2a5f5f81583c5d67fa0e7b230d1ab76a151a3bfd.jpg
បច្ចេកវិទ្យា

 ២៧-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ការឆាតជាសំឡេងនៅក្នុងក្រុមនៅលើវេទិកានេះ អាចប្រែក្លាយទៅជាវីដេអូខល ដោយគ្រាន់តែចុចរូបកាមេរ៉ា ដើម្បីប្រើប្រាស់មុខងារជាវីដេអូវិញ។

បរទេស៖ នៅទីបំផុត កម្មវិធីផ្ញើសារតេឡេក្រាមបានន្ថែមមុខងារវីដេអូខលជាក្រុម ទៅកាន់កម្មវិធីទូរសព្ទនិងកុំព្យូទ័រហើយ។ ការឆាតជាសំឡេងនៅក្នុងក្រុមនៅលើវេទិកានេះ អាចប្រែក្លាយទៅជាវីដេអូខល ដោយគ្រាន់តែចុចរូបកាមេរ៉ា ដើម្បីប្រើប្រាស់មុខងារជាវីដេអូវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តេឡេក្រាមបាននិយាយថា ចំនួនអ្នកប្រើប្រាស់គ្មានកំណត់អាចចូលរួម ការខលជាសំឡេង ប៉ុន្តែវីដេអូខលវិញនឹងត្រូវកំណត់ចំនួនមនុស្ស ត្រឹម៣០នាក់ដំបូង ដែលចង់ចូលរួមជជែក។ ក្រុមហ៊ុនមួយនេះក៏មានគម្រោង បន្ថែមចំនួនមនុស្សឲ្យបានច្រើនជាងនេះ ក្នុងពេលឆាប់ៗ នេះបើយោងតាមសេចក្ដីប្រកាស។ អ្នកប្រើប្រាស់ក៏អាចចែកអេក្រង់ កំឡុងពេលការហៅជាវីដេអូផងដែរ។

វិដេអូខលពីកម្មវិធីតេឡេក្រាម
វិដេអូខលពីកម្មវិធីតេឡេក្រាម

ទន្ទឹមនឹងមុខងារវីដេអូខលដែលរង់ចាំអស់ពេលជាយូរ កម្មវិធីតេឡេក្រាមបានបន្ថែមមុខងារថ្មីៗជាច្រើនទៀត រួមមានការកាត់បន្ថយសំឡេងរំខាន និងចលនាផ្ទៃខាងក្រោយ។ អ្នកប្រើប្រាស់តេឡេក្រាមនៅលើ iOS និង Android អាចជ្រើសរើសពីការកំណត់ទម្រង់ដើមនានា ឬក៏អាចបង្កើតចលនាផ្ទៃខាងក្រោយផ្សេងៗដោយខ្លួនឯង៕

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T