អបអរសាទរ! Han Ji Hye ផ្តល់កំណើតកូនស្រីដំបូងស្រស់ស្អាតដូច Angel

//s9.kh1.co/cf/cfcc02afcafecd90f882af2e7ef565379c7e53a1.jpg
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អបអរសាទរ! តារាសម្តែងស្រី Han Ji Hye ផ្តល់កំណើតកូនស្រីដំបូងស្រស់ស្អាតដូច Angel

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២១ តារាសម្តែងស្រី Han Ji Hye បានបង្ហោះរូបភាពពីរសន្លឹក​ នៅលើបណ្តាញសង្គម Instagram ក្រោយពីបានសម្រាលបានកូនស្រីគួរឱ្យស្រលាញ់មួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ តារាស្រីរូបនេះ បានសរសេរ Caption ដូច្នេះថា៖

ខ្ញុំបានជួបជាមួយម្ចាស់ក្សត្រី Bang Gap ។ ខ្ញុំបានជួបនាងបន្ទាប់ពីឆ្លងកាត់ការវះកាត់បន្ទាន់ដែលធ្វើអោយខ្ញុំឈឺចាប់ក្នុងពេលពីរបីថ្ងៃបន្ទាប់ពីការវះកាត់។ ខ្ញុំយំយ៉ាងខ្លាំងនៅបន្ទប់ទឹកព្រោះខ្ញុំឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ឥលូវនេះខ្ញុំកំពុងបានធូរស្រាលច្រើនហើយ ខ្ញុំពិតជាសង្ឃឹមថាខ្ញុំនឹងឆាប់ជាសះស្បើយ។ វាមិនមែនជាការងាយស្រួលទេក្នុងការធ្វើជាម្តាយមួយរូប ប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំបានជួបកូនដ៏ស្រស់ស្អាតដូចទេវតានេះ។ សូមអរគុណចំពោះសារអបអរសាទរទាំងអស់។ ខ្ញុំនឹងអានវាទាំងអស់!៕

Han Ji Hye

គួររំលឹកដែរថា អ្នកនាង Han Ji Hye បានរៀបការជាមួយស្វាមី ជារាជអាជ្ញា នៅឆ្នាំ ២០១០ ហើយបានប្រកាសថានាងមានផ្ទៃពោះលើកដំបូង កាលពីឆ្នាំមុនប្រមាណ ១០ ឆ្នាំក្រោយរៀបការ។ នាងសម្រាលបានកូនស្រីនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ៕

Han Ji Hye
Han Ji Hye
Han Ji Hye
Han Ji Hye
Han Ji Hye
Han Ji Hye
Han Ji Hye និង កូនស្រី
Han Ji Hye និង កូនស្រី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T