គួរឲ្យភ្ញាក់ផ្អើល! ការសិក្សាថ្មីមួយបានបង្ហាញថា វីរុសកូរ៉ូណាធ្លាប់រាតត្បាតអាស៊ីខាងកើត តាំងពី២ម៉ឺនឆ្នាំមុន

//s9.kh1.co/2a/2a7ef8c2b77122e59f881db2c664f34be06e370e.jpg
បច្ចេកវិទ្យា

 ២៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកស្រាវជ្រាវបានចង្អុលបង្ហាញពីអន្តរកម្មដំបូងបំផុតនៃហ្សែនរបស់មនុស្ស ដែលបានបន្សល់ទុកនូវការចម្លងហ្សែន នៅលើឌីអិនអេរបស់មនុស្សសម័យថ្មី នៅអាស៊ីបូព៌ា។

បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកបានរកឃើញភស្ដុតាង នៃការរាតត្បាតរបស់វីរុសកូរ៉ូណា ដែលលេចឡើងកាលពីជាង២ម៉ឺនឆ្នាំមុន ក្នុងតំបន់អាស៊ីខាងកើត នេះបើយោងតាមការចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Current Biology scientific។ នៅក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានសិក្សាប្រភេទហ្សែនរបស់មនុស្សជាង២,៥០០នាក់ មកពី២៦តំបន់ផ្សេងគ្នានៅលើពិភពលោក។ ពួកគាត់បានចង្អុលបង្ហាញពីអន្តរកម្មដំបូងបំផុតនៃហ្សែនរបស់មនុស្ស ដែលបានបន្សល់ទុកនូវការចម្លងហ្សែន នៅលើឌីអិនអេរបស់មនុស្សសម័យថ្មី នៅអាស៊ីបូព៌ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដឹកនាំការនិពន្ធ លោក  Yassine Souilmi បាននិយាយថា ប្រភេទហ្សែនដែលពួកគាត់បានសិក្សា មានព័ត៌មានអំពីមនុស្ស ដែលផ្ដិតភ្ជាប់រាប់រយរាប់ពាន់ឆ្នាំមុន។ នៅក្នុងប្រភេទហ្សែនទាំងនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញសញ្ញា ទាក់ទងនឹងវីរុសកូរ៉ូណា នៅក្នុងប្រជាជន៥តំបន់ផ្សេងគ្នា ដែលមានទីតាំងនៅប្រទេសចិន ជប៉ុន និងវៀតណាម។ លោក Souilmi បានបន្ថែមថា ជំងឺរាតត្បាតបានរីករាលដាលលើសប្រទេសទាំងនេះបន្ថែមទៀត ប៉ុន្តែមិនមានទិន្នន័យក្នុងផ្នែកផ្សេងទៀតនៃតំបន់ ដូច្នេះមិនមានវិធីដឹងនោះទេ។

រូបភាពមីក្រូទស្សន៍ បង្ហាញពីវីរុស SARS-CoV-2 ដែលបង្កឲ្យមានជំងឺកូវីដ-១៩
រូបភាពមីក្រូទស្សន៍ បង្ហាញពីវីរុស SARS-CoV-2 ដែលបង្កឲ្យមានជំងឺកូវីដ-១៩

លោក Souilmi បាននិយាយថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្នុងចំនួនប្រជាជនទាំងនេះ ក្រុមងាយរងគ្រោះបានផលិតមុយតាស្យុង (បំលាស់ប្ដូរហ្សែន) ដែលផ្ដល់អត្ថប្រយោជន៍ជួយការពារពួកគេពីវីរុសកូរ៉ូណា។ អ្នកដែលមានមុយតាស្យុងអាចមានជីវិតរស់រាន មានន័យថាចំនួនប្រជាជនកកើតកាន់តែច្រើន ដោយមានមុយតាស្យុង ច្រើនជាងអត់។

ការសិក្សានេះបាននិយាយថា វីរុសកូរ៉ូណាបានកើតឡើងដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ផ្សេងគ្នា ហើយរាលដាលពាសពេញអាស៊ីបូព៌ា ក្លាយជាជំងឺឆ្លងរាតត្បាត។ ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រមិនដឹងពីរបៀប ដែលមនុស្សសម័យបុរាណរស់នៅ ស្របពេលមានជំងឺរាតត្បាត ដោយសារគេមិនច្បាស់ថា តើវាអាចជាប្រភេទជំងឺឆ្លងតាមរដូវកាល ដូចជាផ្ដាសាយ ឬជាប្រភេទឆ្លងរហូត ដូចជាជំងឺរាតត្បាតសកលកូវីដ-១៩ ដែលឆ្លងរាលដាលដល់មនុស្ស និងបន្តរាលដាលគ្រប់ពេលវេលា៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T