ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ ដែលត្រូវគេសង្ស័យថា ជាចោរដែលមានបំណង ចូលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយត្រូវក្រុមកម្មករទូក ចាប់បានវាយមួយដៃមួយជើងម្នាក់ រួចបានប្រគល់ខ្លួនមកឱ្យសមត្ថកិច្ច កាលពីម៉ោង១ និង៣០នាទីអធ្រាត្រថ្ងៃទី១៦ កក្កដា ២០១៣ ស្ថិតក្នុងចំណុចក្រុមទី១១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ  បន្ទាប់ពីបុរសរូបនេះ ធ្វើសកម្មគាស់រនាបក្តារ ត្រង់បន្ទប់ស្ត្រីមេ ម៉ាយម្នាក់ទាំងកណ្តាលយប់ ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា យុវជនដែលត្រូវចាប់ខ្លួននេះឈ្មោះឌី ម៉ាប់ អាយុ២១ឆ្នាំ មានទីលំនៅស្រុកកំពង់ត្រាច ខេត្តកំពត ជាកម្មករទូក ស្នាក់នៅបណ្តោះអាសន្ននៅកន្លែងកើតហេតុខាងលើ ត្រូវបានប្រជាពលរដ្ឋវាយបែកក្បាលដេរ៣ថ្នេរ រីឯស្ត្រីរងគ្រោះមានឈ្មោះហេង តូច អាយុ៣៥ឆ្នាំ ជាអ្នកលក់គ្រឿងទេស ។ សមត្ថកិច្ចកំពុងធ្វើការសួរនាំ ដើម្បីស្រាយទៅតាមផ្លូវច្បាប់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ