៣០ជាងឆ្នាំហើយ តែ វុធ ថុង ប្ដូរពណ៌សក់បែបនេះទៅកាន់តែក្មេង

//s9.kh1.co/85/85f6017d0e3bee7c83bc23d3033f78b83a5fd61a.jpg
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

វ័យកាន់តែជ្រេ តែតារាសម្ដែងលោក វុធ ថុង នៅតែស្អាតសង្ហារ ជាពិសេស ពេលប្ដូរពណ៌សក់ហើយកាន់តែក្មេងជាងមុន។

ភ្នំពេញ៖ បើនិយាយដល់លោក ថុង ប្រិយមិត្តច្បាស់ជានៅស្គាល់ បើទោះបីមួយរយៈចុងក្រោយនេះ តារារូបនេះមិនសូវបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុនក្ដី។ ពិតណាស់ បើទោះបីស្ងាត់ពីសិល្បៈ ដើម្បីងាកទៅបើកមុខជំនួញ តែលោកនៅតែទទួលបានការគាំទ្រ និងមានការចាប់អារម្មណ៍ពីមហាជនដដែល។ ក្រោយបាត់មុខពីសេិល្បៈ តារាសម្ដែងរូបនេះ ទើបបង្ហាញក្នុងកម្មវិធីមួយសារជាថ្មីម្ដងទៀត ធ្វើឲ្យហ្វេនរីករាយគ្រប់គ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលជីវិតឯកជនវិញ ឃើញថាលោក ថុង កាន់តែប្រើជីវិតយ៉ាងហ៊ឺហារមិនចាញ់ពេលមុនៗ ខណៈមានឈ្មោះជាតារាល្បី ហើយមុខជំនួញកំពុងជោគជ័យយ៉ាងដូច្នេះ។ ក្នុងនោះដែល បើមើលទៅលើរូបសម្បត្តិ តារារូបនេះត្រូវបានគេស្គាល់ថា ជាតារាសម្ដែងដែលមានសម្រស់ក្មេងជាងវ័យ មិនចេះចាស់តាមអាយុសោះឡើយ។

ជាក់ស្ដែង ឆ្នាំនេះលោក ថុង មានវ័យជាង៣០ឆ្នាំទៅហើយ តែតារារូបនេះ នៅតែអាចថែរក្សាសម្រស់ឲ្យនៅក្មេង ស្បែកភ្លឺថ្លាគ្មានស្នាមជ្រួញឡើយ។ ក្រៅពីមានមុខមាត់ស្អាតហើយនោះ ថ្មីៗនេះលោកបាន ធ្វើឲ្យហ្វេនភ្ញាកើផ្អើលគ្រប់គ្នា ក្រោយប្ដូរពណ៌សក់ពីខ្មៅ ទៅពណ៌លឿងបែបនេះ។ ម្យ៉ាងពណ៌សក់ថ្មីនេះ មើលទៅពិតជាសាកសមនឹងទម្រង់មុខ និងកាន់តែធ្វើឲ្យលោកក្មេងជាងមុនផងដែរ។ បើមើលទៅលើការតែងខ្លួនជាមួយស្ទាយ៍ថ្មីនេះ សឹងមិនជឿថាឆ្នាំនេះលោកមានវ័យជាង៣០ឆ្នាំទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
  លោក ថុង 
ថុង វុធ
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T