សុទ្ធ បញ្ចកា ចេញមុខអះអាងថា អេដវីន ជ្រុលធ្វើបែបនេះ ដោយសារស្រលាញ់នាងពេក

//s9.kh1.co/5c/5c9f7552d56cde8d10cee2de55ec30d8a3e11ed4.jpg
សង្គម

 ២៦-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សុទ្ធ បញ្ចកា ចេញមុខអះអាងថា អេដវីន ជ្រុលធ្វើបែបនេះ ដោយសារខ្លួនស្រលាញ់នាងពេក

ភ្នំពេញ៖ ករណីសង្គ្រាមស្នេហារវាង តារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន និង អ្នកនាង សុទ្ធ បញ្ចកា បានបន្សល់ត្រឹមការសោកស្តាយ និង វិប្បដិសារី ក្រោយពីអេដវីន បានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវឃោរឃៅទៅលើ អតីតគូស្នេហ៍របស់លោក គឺអ្នកនាង សុទ្ធ បញ្ចកា ព្រោះតែភ្លើងប្រច័ណ្ឌមួយគ្រា ខ្វះការគិតពិចារណាវែងឆ្ងាយ ដោយគូរស្នេហ៍ទាំងសងខាង បានចោទប្រកាន់គ្នាថា ម្នាក់ៗសុទ្ធតែ មានលួចលាក់ជនទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ លោក អេដវីន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន និង បញ្ជូនទៅពន្ធនាគារគុកព្រៃស ក្រោយពីមានបណ្តឹងរបស់អ្នកនាង សុទ្ធ បញ្ចកា ហើយនាងបានព្យាយាមដកពាក្យដណ្តឹងវិញ តែយ៉ាងណា លោកអេដវីន នៅជាប់ពាក្យបណ្តឹងរបស់ម្តាយរបស់អ្នកនាង សុទ្ធ បញ្ចកា និង ប្រុសម្នាក់ទៀតដែលជាមិត្តភក្តិ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត និង បង្ករបួសស្នាម។

ក្រោយពីមានរឿងរ៉ាវផ្ទុះកក្រើកពេញបណ្តាញសង្គមនេះមក គេសង្កេតឃើញ មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចេញមករិះគន់ ចំពោះទង្វើរដ៏សាហាវយង់ឃ្នងរបស់លោក អេដវីន ប្រព្រឹត្តិទៅលើស្ត្រីភេទ ដែលជាគូស្នេហ៍របស់ខ្លួននោះ។

ជាមួយគ្នានោះ គេសង្កេតឃើញ បើទោះបីជាមានការរិះគន់ និង ស្អប់ខ្ពើមនូវទង្វើររបស់លោក​ អេដវីន យ៉ាងណាក្តី នៅថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២១នេះ អ្នកនាង សុទ្ធ បញ្ចកា បានចេញមុខ បង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោក អេដវីន បានប្រព្រឹត្តិអំពើហិង្សាលើរូបនាងហើយ តារារូបនេះមិនបានគេចខ្លួនទេ តែលោក អេដវីន បែរជាទៅសារភាព និង លុតជង្គង់សំពះសុំអភ័យទោសពីឪពុកម្តាយរបស់អ្នកនាង និង មិត្តភក្តិជិតដិត ដោយបានទទួលស្គាល់កំហុស ព្រោះតែរូបលោក អេដវីន ស្រលាញ់ និង ខ្លាចបាត់បង់រូបនាងខ្លាំងពេក ទើបឈានដល់មានរឿងរ៉ាវបែបនេះ។

ក្នុងនោះដែរ អ្នកនាង សុទ្ធ បញ្ចកា បានបន្ថែមថា មកពីការស្រលាញ់ខ្លាំងខ្វះការគិតពិចារណា បានត្រឹមថែមសម្ពាធដល់ខ្លួនឯង ស្រលាញ់បែបនេះមិនបានអ្វីមកវិញឡើយ សូមស្រលាញ់ដោយការពិចារណា៕

អ្នកនាង សុទ្ធ បញ្ចកា
អ្នកនាង សុទ្ធ បញ្ចកា
អ្នកនាង សុទ្ធ បញ្ចកា
អ្នកនាង សុទ្ធ បញ្ចកា
លោក អេដេវីន 
លោក អេដេវីន 
លោក អេដេវីន 
លោក អេដេវីន 
លោក អេដេវីន និង អ្នកនាង​ សុទ្ធ បញ្ចកា 
លោក អេដេវីន និង អ្នកនាង​ សុទ្ធ បញ្ចកា 
លោក អេដេវីន និង អ្នកនាង​ សុទ្ធ បញ្ចកា 
លោក អេដេវីន និង អ្នកនាង​ សុទ្ធ បញ្ចកា 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T