​ស្បែក​ស្អាត​ និង​ទន់​ម៉ត់​រលោង​ ​​ជាមួយ​រូបមន្ត​ទឹក​​ដំឡូង​បារាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/e1/e1c8533e9ea77cd5ab2ef0fe7487f7c3231889cd.jpg
យល់ដឹង

 ២៦-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ដំឡូង​បារាំង​មិន​ត្រឹម​តែ​​​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បញ្ចូល​ទៅ​ក្នុង​​ការ​ថែ​រក្សា​សម្រស់​​​ផង​ដែរ​

ដំឡូង​បារាំង​មិន​ត្រឹម​តែ​​​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បញ្ចូល​ទៅ​ក្នុង​​ការ​ថែ​រក្សា​សម្រស់​​​ផង​ដែរ​ ពីព្រោះ​វា​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាតិ​រ៉ែ និង​វីតាមីន​ល្អ​ៗ​​សម្រាប់​ស្បែក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​ពិត​ណាស់​ ស្បែក​យើង​ប្រឈម​នឹង​កត្តា​គ្រោះថ្នាក់​មួយ​ចំនួន​​ជា​រៀង​រាល់​ថ្ងៃ​ ដូចជា​កាំ​រស្មី​ព្រះអាទិត្យ​ ជាតិ​ពុល​ ភាព​កខ្វក់​ ធូលី​​ ដែល​អាច​បណ្ដាល​ឲ្យ​ស្បែក​​ប្រែ​ជា​ខ្មៅ​ស្រអាប់ និង​ពណ៌​សម្បុរ​​​មិន​ស្មើ​គ្នា​។​ ដូច្នេះ​ហើយ​ ​ទើប​ស្បែក​របស់​យើង​ត្រូវការ​រូបមន្ត​ថែទាំ​តាម​បែប​ធម្មជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​។

អត្ថប្រយោជន៍​នៃ​ទឹក​ដំឡូង​បារាំង​ចំពោះ​ស្បែក​មុខ​

ដំឡូង​បារាំង​​ជា​គ្រឿង​ផ្សំ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​​ធ្វើ​ម៉ាស​បិទ​មុខ​ ​ហើយ​វា​​ផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​​ ​ចំពោះ​ស្បែក​មុខ​ដូចជា​៖

  • ទឹក​ដំឡូង​បារាំង​អាច​ជួយ​កម្ចាត់​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​ ស្នាម​ជ្រីវជ្រួញ​ ព្រម​ទាំង​​ស្នាម​ដក់​ក្រោម​ភ្នែក​
  • ជួយ​ឲ្យ​​ស្បែក​​ភ្លឺ​រលោង​
  • រក្សា​សំណើម​​ដល់​ស្បែក​
  • កាត់បន្ថយ​ការ​រលាក​ស្បែក​ ដែល​បណ្ដាល​ឲ្យ​កើត​មុន​
  • ដោយ​សារ​តែ​ដំឡូង​បារាំង​ជា​ប្រភព​​នៃ​ជាតិ​ដែក​ វីតាមីន​C និង​សារធាតុ​Riboflavin វា​អាច​ជួយ​បន្តឹង​​រន្ធ​ញើស​ និង​ប្រឆាំង​ភាព​ចាស់​​​
  • ទឹក​ដំឡូង​​អាច​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ និង​កម្ចាត់​ចោល​បញ្ហា​​ស្បែក​ខូច​ដោយ​សារ​តែ​កម្ដៅ​ថ្ងៃ​
  • ជួយ​ព្យាបាល​មុន​ ស្នាម​អាចម៍​រុយ​ ស្នាម​ជ្រីវជ្រួញ​ និង​ស្បែក​ស្រអាប់​។

របៀប​ធ្វើ​ម៉ាស​ដំឡូង​បារាំង​ ដើម្បី​ចិញ្ចឹម​បំប៉ន​ស្បែក​

  • ទឹក​​ដំឡូង​បារាំង​៣​ស្លាបព្រា​បាយ​
  • ទឹក​ឃ្មុំ​២​ស្លាបព្រា​បាយ​

ចូរ​លាយ​ទឹក​ដំឡូង​បារាំង​ជាមួយ​នឹង​ទឹក​ឃ្មុំ​ ដោយ​កូរ​វា​ឲ្យ​សព្វ​ល្អ ​ព្រម​ទាំង​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​ក។​ បន្ទាប់​មក​ ម៉ាស្សា​ជា​រាង​រង្វង់​នៅ​​លើ​ផ្ទៃ​មុខ​ និង​ទុក​ចោល​រយៈពេល​១០​ទៅ​១៥​នាទី​ (រហូត​ដល់​ស្ងួត​) ទើប​លាង​ជម្រះ​ចេញ​។ ដើម្បី​ទទួល​បាន​លទ្ធផល​​​ល្អ​បំផុត​ យើង​គប្បី​ប្រើ​រូបមន្ត​ម៉ាស​ដំឡូង​បារាំង​នេះ​ជា​រៀងរាល់​ថ្ងៃ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T