យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា តូក្យ៉ូ គឺជាទីក្រុងរបស់ប្រទេសជប៉ុន ដែលមានប្រជាជនរស់នៅច្រើនជាងគេ នៅលើពិភពលោក រហូតដល់ទៅ ៣៤លាននាក់ឯណោះ។

មនុស្សមួយចំនួន តែងតែគិតថា ទីក្រុងប៉េកាំង របស់ប្រទេសចិន និងទីក្រុងញ៊ូយ៉ក របស់សហរដ្ឋអាមេរិក មានប្រជាជនរស់នៅច្រើនជាងគេ ប៉ុន្តែមិនមែនជាការពិតឡើយ។

ខាងក្រោមនេះគឺជាឈ្មោះទីក្រុងទាំង២០ ដែលមានប្រជាជនរស់នៅច្រើនជាងគេ នៅលើពិភពលោក៖

១)    ទីក្រុងតូក្យ៉ូ មានប្រជាជនរស់នៅចំនួន ៣៤លាននាក់

២)    ទីក្រុងសេអ៊ូល មានប្រជាជនរស់នៅចំនួន ២៥លាននាក់

៣)    ទីក្រុងមិចសិចកូ មានប្រជាជនរស់នៅចំនួន ២២,៦៥០,០០០នាក់

៤)    ទីក្រុងញ៊ូយ៉ក មានប្រជាជនរស់នៅចំនួន ២២លាននាក់

៥)    ទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីល មានប្រជាជនរស់នៅចំនួន ២០,២០០,០០០នាក់

៦)    ទីក្រុង Mumbai របស់ប្រទេសឥណ្ឌា មានប្រជាជនរស់នៅចំនួន ១៩,៧០០,០០០នាក់

៧)    ទីក្រុង Delhi របស់ប្រទេសឥណ្ឌា មានប្រជាជនរស់នៅចំនួន ១៩,៥០០,០០០នាក់

៨)    ទីក្រុង Los Angeles មានប្រជាជនរស់នៅចំនួន ១៨,១០០,០០០នាក់

៩)    ទីក្រុងសៀងហៃ មានប្រជាជនរស់នៅចំនួន ១៧,៩០០,០០០នាក់

១០)  ទីក្រុងចាកាតា របស់ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនរស់នៅចំនួន ១៧,១៥០,០០០នាក់

១១) ទីក្រុងអូសាកា របស់ប្រទេសជប៉ុន មានប្រជាជនរស់នៅចំនួន ១៦,៨០០,០០០នាក់

១២) ទីក្រុង Kolkata របស់ប្រទេសឥណ្ឌា មានប្រជាជនរស់នៅចំនួន ១៥,៥៥០,០០០នាក់

១៣) ទីក្រុង Cairo របស់ប្រទេសអេស្ស៊ីប មានប្រជាជនរស់នៅចំនួន ១៥,៤៥០,០០០នាក់

១៤) ទីក្រុង Manila របស់ប្រទេស Philippines មានប្រជាជនរស់នៅចំនួន ១៤,៨៥០,០០០នាក់

១៥) ទីក្រុង Karachi របស់ប្រទេស Pakistan មានប្រជាជនរស់នៅចំនួន ១៤,១២៥,០០០នាក់

១៦) ទីក្រុង Moscow របស់ប្រទេសរ៉ុស្ស៊ី មានប្រជាជនរស់នៅចំនួន ១៣,៧៥០,០០០នាក់

១៧) ទីក្រុង Buenos Aires របស់ប្រទេសអាស្សង់ទីន មានប្រជាជនរស់នៅចំនួន ១៣,៤០០,០០០នាក់

១៨) ទីក្រុង Dhaka របស់ប្រទេសបង់ក្លាដេស មានប្រជាជនរស់នៅចំនួន ១៣,១០០,០០០នាក់

១៩) ទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីល មានប្រជាជនរស់នៅចំនួន ១២,១០០,០០០នាក់

២០) ទីក្រុងប៉េកាំង របស់ប្រទេសចិន មានប្រជាជនរស់នៅចំនួន ១២លាននាក់

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]