សេចក្តីជូនដំណឹងស្តីពីការទូទាត់ជាមួយនឹងអគ្គិសនីកម្ពុជា

//s9.kh1.co/fe/fe45c7c9a549f77f6978c4f5ef916183b1e90ad8.jpg
សង្គម

 ២៦-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ៊ី-ម៉ាន់នីសូមជម្រាបជូនដំណឹងដល់អតិថិជនជាទីគោរពអោយបានជ្រាបថា ឆ្លងកាត់តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជារួមទាំងការងារបច្ចេកទេសដែលចូលរួមសហការពីនាយកដ្ឋានពាក់ព័ន្ឋអគ្គិសនីកម្ពុជាសម្រេចអនុញ្ញាតឲ្យ E -Money

ភ្នំពេញ៖ អ៊ី-ម៉ាន់នី សូមជម្រាបជូនដំណឹងដល់អតិថិជនជាទីគោរពអោយបានជ្រាបថា ឆ្លងកាត់តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជារួមទាំងការងារបច្ចេកទេសដែលចូលរួមសហការពីនាយកដ្ឋានពាក់ព័ន្ឋអគ្គិសនីកម្ពុជាសម្រេចអនុញ្ញាតឲ្យ E-Money ពង្រីកសេវាកម្មរបស់ខ្លួនក្នុងការទទួលយកការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ថាមពលអគ្គិសនីទៅអគ្គិសនីខេត្តចំនុះអគ្គិសនីកម្ពុជាទាំង១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមើលឃើញពីភាពចាំបាច់នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងកាលៈទេសៈបច្ចុប្បន្ននិងអនាគតនាពេលថ្មីៗនេះអ៊ី-ម៉ាន់នីបានសម្រេចចាប់ដៃគូជាមួយនឹងស្ថាប័នក្រុមហ៊ុនថ្មីៗជាច្រើនទៀតដើម្បីពង្រីកសេវាផ្ទេរប្រាក់និងដក-ដាក់ប្រាក់កាន់តែទូលំទូលាយជាងមុន ក្នុងការបម្រើសេវាផ្ទេរប្រាក់និងដាក់-ដកប្រាក់របស់ស្ថាប័នក្រុម​ហ៊ុន​អង្គការនានារួមជាមួយភ្នាក់ងារដែលបានភ្ជាប់ជាដៃគូសហការណ៌អ៊ី-ម៉ាន់នីនឹងធ្វើឲ្យសេវាកម្មនេះកាន់តែទូលំទូលាយថែមមួយកម្រិតទៀតដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់។ មិនតែប៉ុណ្ណោះកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនអតិថិជននិងសាធារណជនទាំងអស់ចំណេញពេលវេលាកាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់និងដាក់-ដកប្រាក់ដែលជាចំណែកមួយនៃការពង្រឹងនិងពង្រីកសេវាកម្មឌីជីថលឱ្យកាន់តែសម្បូរបែបដើម្បីសម្រួលដល់ប្រតិបត្តិការសាច់ប្រាក់របស់អតិថិជននិងសាធារណជនក្នុងការជួយលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង។

emoney
emoney

បន្ថែមលើសពីនេះ អ៊ី-ម៉ាន់នីមានអតិថិជនជាង១លាននាក់ដែលកំពុងប្រើប្រាស់កម្មវិធីអ៊ី-ម៉ាន់នី និងមានភ្នាក់ងារជាង៨០០០កន្លែងនៅទូទាំងប្រទេសដើម្បីបម្រើសេវាជូនដល់អតិថិជនទាំងអស់។ម្យ៉ាងវិញទៀតអ៊ី-ម៉ាន់នី​ តែងតែផ្តល់នូវ​អត្ថប្រយោជន៍យ៉ាងច្រើនជាពិសេសក្នុងការបង់ថ្លៃទឹកនិងភ្លើងដោយឥតគិតថ្លៃជូនដល់អតិថិន​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជាក្នុងការសន្សំសំចៃថវិការនិងពេលវេលា៕

https://s9.kh1.co/__image/w=650,h=920,q=100/07/0719b5c3053f226ee8061e341b282e87c6eb4474.jpeg

អ៊ី-ម៉ាន់នីងាយស្រួលនិងសុវត្ថិភាព- eMoney Easy and Safe

ព័ត៌មានបន្ថែម: 868 ឬ0236 868 868 ឬចុច m.me/eMoney.easyandsafe

គ្រាន់តែចូលទៅកាន់កម្មវិធីអ៊ី-ម៉ាន់នី: https://appurl.io/Dh2x9KH1T

ទំព័រហ្វេសប៊ុក: https://www.facebook.com/eMoney.easyandsafe/​

តាមរយះតេឡេក្រាម: https://t.me/joinchat/3Q6QajbhRpY5NWZl

#eMoney

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T