បន្ទាយមានជ័យ ៖ យុវជនម្នាក់ មានជម្លោះពាក្យសម្តី ពេលលេងបាល់ទាត់ នៅទីលានបាល់ទាត់ កាស៊ីណូផ្កាយ៥ បានយកបំពង់ទីប វាយគូជម្លោះរបស់ខ្លួន កណ្តាលក្បាល បណ្តាលឲ្យរបួសជាច្រើនថ្នេរ និងហូរឈាមជោកខ្លួន រួច បានរត់គេខ្លួនទៅប្រទេសថៃ អស់រយៈពេលជាង ៥ ខែ ពេលវិលត្រឡប់មកវិញ ត្រូវកម្លាំង អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៣នេះ ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹក សម្បត្តិ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មុនឃាត់ខ្លួនជនសង្ស័យ បានវាយជនរងគ្រោះម្នាក់ឈ្មោះ ផាត សាវេត ភេទប្រុស អាយុ ២៤ ឆ្នាំ ខណៈលេងបាល់ មានទំនាស់ពាក្យសម្តី គ្នាបន្តិចបន្តួច បណ្តាលឲ្យបែកក្បាលជាច្រើនថ្នេរ ហូរឈាមជោកខ្លួន កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៣ កន្លងទៅ ។

លោក ហម ម៉ុត បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ និងក្រោមការបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ រត័្ន ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហខេត្តបន្ទាយមានជ័យ លោកបានបើកការស្រាវជ្រាវ អស់រយៈពេលជាង ៥ ខែ ទើបចាប់ខ្លួនជនសង្ស័យបានសម្រេច ខណៈដែលគេចូល ស្រុកវិញ ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ