ពីមុនជាប់ឈ្មោះថា ជាខេត្តដែលមិនមានកូវីដទាល់តែសោះ ឥឡូវរកឃើញច្រើនរាល់ថ្ងៃ

//s9.kh1.co/9b/9b1921385a25045aa066701ac9a3d359b8d21ef3.jpeg
សង្គម

 ២៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពីមុនមានឈ្មោះថា ជាខេត្តដែលមិនមានកូវីដទាល់តែសោះ ឥឡូវរកឃើញច្រើនរាល់ថ្ងៃ

ស្ទឹងត្រែង៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦១បន្ថែមទៀត។ ក្នុងនោះ រដ្ឋបាល ក៏បានធ្វើការបង្ហាញឈ្មោះអ្នកវិជ្ជមានកូវីដ១៩ ទាំងនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អ្នកជំងឺខាងលើ ត្រូវបានរៀបចំដាក់ឱ្យសម្រាកព្យាបាល នៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត។

ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននឹងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ១៩ ខាងលើផងដែរ ដើម្បីយកសំណាកវិភាគតាមបច្ចេកទេសសុខាភិបាល។

ដោយឡែក រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ និងធ្លាប់ចេញចូលក្នុងភោជនីយដ្ឋាន កាឡាក់់ស៊ី អាហារដ្ឋាន ស្រីម៉ៅ អាហារវិមានមាស និង អាហារដ្ឋានសួនរីករាយ ក្នុងក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ សូមធ្វើការទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញ តាមរយៈលេខ ០៨៨ ៦៣៦​ ៣៦៨៩ ឬ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៨៨ ០០០ និង ០៩៧ ២៦៣ ០៥៦៤ ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ១៩។

គួររំលឹកដែរថា ស្របពេលដែល ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា បានទទួលរងការវាយលុកជាបន្តបន្ទាប់ពីសំណាក់វីរុសកូវីដ១៩ ក្នុងនោះ ខេត្តដែលទទួលរងការវាយប្រហារពីកូវីដ១៩ ចុងក្រោយគេបំផុតនោះគឺខេត្តស្ទឹងត្រែងនេះឯង ដែលមកទល់ពេលនេះ ខេត្តនេះ បាននឹងកំពុងរកឃើញករណីវិជ្ជមានកូវីដ១៩ ច្រើន ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ៕

សកម្មភាពគ្រូពេទ្យចុះទៅយកអ្នកជំងឺកូវីដ១៩ ក្នុងខេត្តស្ទឹងត្រែង
សកម្មភាពគ្រូពេទ្យចុះទៅយកអ្នកជំងឺកូវីដ១៩ ក្នុងខេត្តស្ទឹងត្រែង
សេចក្តីប្រកាសព័ត៍មានខេត្តស្ទឹងត្រែង
សេចក្តីប្រកាសព័ត៍មានខេត្តស្ទឹងត្រែង
សេចក្តីប្រកាសព័ត៍មានខេត្តស្ទឹងត្រែង
សេចក្តីប្រកាសព័ត៍មានខេត្តស្ទឹងត្រែង
សេចក្តីប្រកាសព័ត៍មានខេត្តស្ទឹងត្រែង
សេចក្តីប្រកាសព័ត៍មានខេត្តស្ទឹងត្រែង
សេចក្តីប្រកាសព័ត៍មានខេត្តស្ទឹងត្រែង
សេចក្តីប្រកាសព័ត៍មានខេត្តស្ទឹងត្រែង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T