នេះពិតជារឿងដ៏ចម្លែក មិនគួរអោយជឿ ដែលបុរសម្នាក់ កើតនៅក្នុងរដ្ឋហ្វ័ររីដា សហរដ្ឋអាមេរិក បានសន្លប់បាត់ស្មារតី ហើយនៅពេល ដឹងខ្លួនឡើងវិញ គាត់បានបាត់បង់ការចងចាំ ប៉ុន្តែគាត់បែរជាអាចនិយាយ បានតែភាសាស៊ុយអែត ទៅវិញ។

បុរសរូបនេះ មានឈ្មោះ Michael Boatwright ត្រូវបានគេប្រទះឃើញ សន្លប់បាត់ស្មារតី នៅក្នុងបន្ទប់សណ្ឋាគារ មួយកន្លែង កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៣។ គាត់លែងមាន ការចងចាំអ្វីទាំងអស់ នូវរឿងរ៉ាវក្នុងជីវិតរបស់គាត់ ដែលធ្លាប់បានឆ្លងកាត់ កន្លងមក តែអ្វីដែលចម្លែកនោះ គឺគាត់បែរជាចេះ ភាសាស៊ុយអែត ទៅវិញ។ បើតាមការឲ្យដឹងពីគ្រូពេទ្យ បានបញ្ជាក់ថា លោក Boatwright បានជួបនូវអាការៈចម្លែកម្យ៉ាង ដែលភាសាអង់គ្លេសហៅថា Transient Global Amnesia ដោយវាអាចធ្វើអោយអ្នកជម្ងឺ មិនអាចបង្កើតអង្គចងចាំថ្មីបាន ព្រមទាំងធ្វើអោយ មានភាព មិនប្រក្រតី។ ក្នុងនោះដែរ គាត់ត្រូវបានគេជឿថា មិនត្រឹមតែភ្លេច នូវអតីតកាល ប៉ុណ្ណោះទេ សូម្បីតែចរិត ឬ បុគ្គលិកលក្ខណៈ ក៏អាចនឹងមានការ ប្រែប្រួល ដូចក្លាយជាមនុស្សម្នាក់ថ្មី យ៉ាងដូច្នោះដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ