យើងតែងគិតថាក្រោយពីអាពាហ៍ពិពាហ៍ គូស្វាមីភរិយាថ្មីថ្មោងនឹងមានសេចក្ដីសុខ រួមបន្ទប់ជាមួយគ្នា ខ្លះក្រេបទឹកឃ្មុំនៅតាមតំបន់ទេសចរណ៍នានា ។ ប៉ន្តែគូស្វាមីភរិយាថ្មីថ្មោង របស់​ កុលសម្ព័ន្ធ Tidong ប្រទេសឥណ្ឌូណេស៊ី វិញត្រូវរងទុក្ខដោយមិនអាចបត់ជើងតូច និង ធំ ចំនួនបីថ្ងៃបីយប់ ហើយត្រូវនៅក្នុងផ្ទះមិនអាចចេញទៅណា ក្នុងរយៈពេលបីថ្ងៃបីយប់នេះ។ ចាស់ៗ ៦ ទៅ ៧ នាក់នឹងតាមដានគូស្វាមីភរិយា ២៤ ម៉ោង ខ្លាចពួកគេលួចរត់ និង បត់ដៃបត់ជើង ហើយផ្តល់អាហារ និង ទឹកតែបន្ដិចបន្ដួចបណ្ណោះ។ ប្រជាជន កុលសម្ព័ន្ធ នេះគិតថាការធ្វើបែបនេះ នឹងនាំមកនូវសំណាង និង ការស្រលាញ់គ្នាមិនអាចកាត់ផ្ដាច់បាន ។

មានទំនៀមទំលាប់មួយចំនួនទៀតដែលគួរឲ្យចាប់អារម្មណ៍ ដូចជាកូនកម្លោះត្រូវច្រៀងឲ្យកូនក្រមុំមួយ អាល់ប៉ុម ទើបបានគេអនុញ្ញាតឲ្យជួបមុខកូនក្រមុំ ។ កូនក្រមុំមិនអនុញ្ញាត ឲ្យចាកចេញពីផ្ទះ មួយជំហានឡើយបន្ទាប់ពីភ្ជាប់ពាក្យរួចមក ។ កូនកម្លោះត្រូវបង់ពិន័យជាគ្រឿងអលង្ការ បើមកកន្លែង អាពាហ៍ពិពាហ៍យឺត។

ប្រិយមិត្តវិញអាចទ្រាំបានទេ បើត្រូវធ្វើដូចអត់បត់ជើងតូច និង ធំ ចំនួនបីថ្ងៃបីយប់? ទំនៀមទំលាប់អាណាហ៍ពិពាហ៍ខ្មែរមានអ្វី ដែលប្លែក ដូចទំនៀមទំលាប់កុលសម្ព័ន្ធ Tidong? ប្រិយមិត្តដែលធ្លាប់ ឆ្លងកាត់អាពាហ៍ពិពាហ៍គិតថា ទំនៀមទំលាប់ខ្មែរ បង្កការពិបាកដល់កូនកម្លោះនិងក្រមុំដែរឬទេ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]