ហេតុការណ៍គួរអោយហួសចិត្តមួយ បានកើតឡើងនៅក្នុង ទីក្រុង Tangshan ខេត្ត Hebei ប្រទេសចិន ដោយសារតែមាន ប៉ូលីសចរាចរ ស្រី ២នាក់ បានវាយតប់គ្នា នៅកណ្តាលផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកដំណើរ នៅតាមផ្លូវ។

បើយោងទៅតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា ប៉ូលីសចរាចរស្រី ២នាក់ ត្រូវបានបណ្តេញចេញពីការងារ ក្រោយពីសកម្មភាព វាយតប់ និង បោចសក់គ្នា របស់ពួកគេ ត្រូវបានថតជាប់ រួចមក ដែលនេះជាករណី ដែលមិនគួរអោយកើតមានទាល់តែសោះ ក្នុងជួរប៉ូលីស។ ក្នុងនោះដែរ អ្នកដំណើរតាមផ្លូវម្នាក់ បានដកយកកាមេរ៉ាទូស័ព្ទមកថត និង សម្តែងការអស់សំណើច ជាខ្លាំង នូវអ្វីដែលរូបគេបានឃើញ ព្រោះថា ប៉ូលីស វាយជាមួយនឹងប៉ូលីស កម្រនឹងកើតមាន ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនានូវវីឌីអូខាងក្រោម៖


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ