ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ ក្នុងនោះ ជាមន្ដ្រីអាវុធហត្ថ លើផ្ទៃប្រទេស ២នាក់ និងមន្ដ្រីយោធាម្នាក់ ត្រូវបានកម្លាំងនគរ បាល ខណ្ឌសែនសុខ ឃាត់ខ្លួនពីបទ ប្រើប្រាស់ អាវុធខុសច្បាប់កាលពីវេលាម៉ោង ១យប់ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៣ ស្ថិតនៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលជន សង្ស័យទាំងនេះ កំពុងនៅក្នុងការ៉ាស់សាំង កាល់តិច ។

យោងតាមរបាយការណ៍ របស់នគរបាល ខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ យឹម រ៉ាវី អាយុ ២៣ឆ្នាំ មុខរបរ ជា មន្ដ្រីអាវុធហត្ថ លើផ្ទៃប្រទេស រស់នៅ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ទី២ ឈ្មោះ យ៉ែម សុខី អាយុ ២៣ឆ្នាំ មុខរបរ យោធា  រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ និងទី៣ ឈ្មោះ ភិន ភ័ក្ដ្រ អាយុ ២៣ឆ្នាំ មុខ របរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មាន ស្រុកកំណើត នៅស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។

របាយការណ៍របស់នគរបាល បានបន្ដថា មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌ សែនសុខ ដោយមានការបញ្ជា ពីលោកអធិ ការខណ្ឌ ម៉ក់ ហុង បានចុះល្បាតហើយពេល ធ្វើដំណើរដល់ ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំង ៣នាក់ ជិះម៉ូតូ ២ គ្រឿង ១គ្រឿងអត់ស្លាកលេខ កំពុងនៅ ក្នុងការ៉ាស់សាំងកាល់តិច ។

ដោយមានការ សង្ស័យ កម្លាំងនគរបាលបានឃាត់ខ្លួនហើយ ធ្វើការសួរនាំ ស្រាប់តែឆែកឃើញអាវុធខ្លី ចំនួន ២ដើម ម៉ាកកា ៥៤ និងកា ៥៩ ដែល គ្មានលិខិតប្រើប្រាស់ត្រឹមត្រូវ ។

សមត្ថកិច្ចបានបន្ដថា ក្រៅពីការដកហូត អាវុធខ្លីទាំង ២ដើម សមត្ថកិច្ចបានដកហូត ម៉ូតូ ២គ្រឿង ម៉ាក សេ ១២៥ ស៊េរី ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BJ-6465  និងម៉ាក ស្មាស់ ស៊េរី ២០១៣ ពណ៌ក្រហម គ្មានស្លាកលេខ ។

បច្ចុប្បន្ន ដោយសារតែជនសង្ស័យទាំង ៣នាក់ មានតួនាទីជាអាវុធហត្ថ និងយោធា កម្លាំងនគរបាល ខណ្ឌសែនសុខ បានបញ្ជូន ខ្លួន និងសំណុំរឿង ទៅខាងអាវុធហត្ថដើម្បី ចាត់ការបន្ដ ។

គួរបញ្ជាក់ថា នៅពេលដែលជនសង្ស័យ ទាំង ៣នាក់ កំពុងស្ថិតនៅក្នុងអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ហើយនៅពេលអ្នក កាសែតទៅថត និងយកព័ត៌មាននោះស្រាប់ តែជនសង្ស័យទាំងនេះ បានយកទូរស័ព្ទ ដេញថតអ្នកកាសែតវិញ ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ