កំពង់ស្ពឺ ៖ ភរិយាថៅកែកាប់ជ្រូក នៅ ខាងកើត ផ្សារត្រែងត្រយឹងបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈ ដែល កូនស្រីរបស់ ខ្លួនអាយុ ១៤ឆ្នាំ កំពុងដេកជាមួយម្ដាយរង របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យគន្ធបុបា្ជ ក្នុងរាជធានីភ្នំពេញ ក្រោយពីមាន ជនសង្ស័យមួយក្រុម ចូលទៅវាយ និងប្លន់យកទ្រព្យសម្បត្ដិ ទាំង គ្រឿង អលង្កា និងលុយកាក់សរុប ជិត ៣ម៉ឺនដុល្លារ ។

ករណីប្លន់វាយសម្លាប់ និងរងរបួស ប្រពន្ធ និងកូនស្រីថៅកែកាប់ជ្រូកខាងលើ នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាល ពីវេលា ម៉ោង ៤ និង៣០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរង គ្រោះ ក្នុងភូមិ៥ ឃុំ ត្រែងត្រយឹង ស្រុកភ្នំ ស្រួច ខេត្ដកំពង់ស្ពឺ ពោលនៅខាងកើតផ្សារ ត្រែងត្រយឹង ជាង ១០០ម៉ែត្រ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ដ្រីរងគ្រោះដែលស្លាប់នៅនឹង កន្លែងកើតហេតុនោះ ឈ្មោះ ទី សុឃឿន អាយុ ៣៦ឆ្នាំ រីឯកូនស្រីដែលរងរបួសធ្ងន់ ឈ្មោះ ស៊ឹម ស្រីលក្ខណ៍ អាយុ ១៤ឆ្នាំ ។ បុរសជាប្ដីលោក ស៊ឹម ណែល អាយុ៤៣ឆ្នាំ បាននិយាយថា នៅវេលាម៉ោងកើតហេតុ ខាងលើ ខណៈដែលរូបលោកត្រឡប់មកពី កន្លែងកាប់ជ្រូក ស្រាប់តែឃើញសពប្រពន្ធ ស្លាប់នៅក្នុងថ្លុកឈាម រីឯកូនស្រីរងរបួសធ្ងន់ ដោយស្នាមចាក់នឹង អាវុធចុងស្រួចនៅ លើដងខ្លួន និងក្បាល គួរឱ្យរន្ធត់ និងភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។ បុរសជាប្ដីបានបន្ដថា ទ្រព្យ សម្បត្ដិ ដែលត្រូវក្រុមចោរប្លន់យក ទៅនោះ រួមមាន មាស ១០តំឡឹង បា្លទីន ៧ តំឡឹង លុយខ្មែរ ១០លានរៀល និងដុល្លារ ៣ពាន់ដុល្លារ ។

បើតាមលោក ស៊ឹម ណែល ករណីប្លន់ ខាងលើនេះ បានកើតឡើងសូម្បីតែប្អូនជី ដូនមួយរបស់ភរិយាលោក ដែល ដេកនៅ ឡៅតឿក៏មិនដឹងដែរ ។ ក្រោយកើតហេតុ និងបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្ដកំពង់ស្ពឺ ទាំងនគរបាល និងអាវុធ ហត្ថ បានចុះទៅពិនិត្យភ្លាមៗនៅកន្លែងកើត ហេតុដើម្បីកំណត់អត្ដសញ្ញាណក្រុមចោរ ទាំងនោះ ៕









ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ