រូបភាពដ៏ស្រស់ស្អាត ពីធម្មជាតិទាំងអស់ខាងក្រោមនេះ ត្រូវបានថតដោយលោក David Doubilet និង Paul Nicklen ដែលជាអ្នកជំនាញថតរូបធម្មជាតិដ៏ឆ្នើមបំផុត។

ពួកគាត់ចេះប្រើប្រាស់នូវពន្លឺ តាមកាលៈទេសៈ និងភាពអត់ធ្មត់ ប៉ិនប្រសប់ ក្នុងការស្វែងរកទេសភាពដ៏កម្រមាន។ ខាងក្រោមនេះមានរូបភាពចំនួន១០ ដែលជាស្នាដៃដ៏អស្ចារ្យបំផុតរបស់ពួកគាត់។ ក្នុងរូបនិមួយៗមានអត្ថន័យ និងខ្លឹមសាររបស់វា ដូចជារូបភាពហ្វូងសត្វដំរីនៅអាហ្វិ្រក ថតពេលដែលព្រះអាទិត្យអស្ដង្គត។ សត្វខ្លាឃ្មុំ grizzy ហារមាត់ចាំចាប់សត្វត្រី Salmon។ សត្វស្វាហ្គូរីឡា ដើរកាត់ហ្វូងមេអំបៅ ដ៏ស្រស់ស្អាត។ សត្វប្រចៀវ ហើរចាប់ត្រីលើផ្ទៃទឹក ហើយចំណាំងផ្លាតរូបរបស់វានៅលើទឹក ដ៏អស្ចារ្យ។

រូបភាពទាំង១០ខាងក្រោមនេះ បានចងក្រងជាសៀវភៅមួយ ដែលមានចំណងជើងថា World’s greatest Wildlife។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពទាំងអស់ខាងក្រោមនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ