កម្មវិធី Instagram ដាច់ចិត្តឲ្យអ្នកប្រើប្រាស់ សាកល្បងបង្ហោះរូបភាពនិងវីដេអូ តាមរយៈកុំព្យូទ័រហើយ

//s9.kh1.co/a4/a41644cb41c64c050911f15b3a38f524722af167.jpg
បច្ចេកវិទ្យា

 ២៥-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Instagram ដែលបង្កើតឡើងក្នុងឆ្នាំ២០១០ មិនអើពើនឹងការប្រើប្រាស់បែបគេហទំព័រនៃកម្មវិធីរបស់ខ្លួន អស់ពេលជាយូរណាស់មកហើយ

បរទេស៖ ហ្វេសប៊ុកដែលជាក្រុមហ៊ុនមេរបស់ Instagram បានកំពុងធ្វើតេស្ដមុខងារ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបង្ហោះរូបភាពនិងវីដេអូ ចេញពីកុំព្យូទ័ររបស់ពួកគេដោយផ្ទាល់ បន្ទាប់ពីរយៈពេលជាងមួយទសវត្សរ៍ ដែលវាមិនអាចធ្វើទៅបាន។ Instagram ដែលបង្កើតឡើងក្នុងឆ្នាំ២០១០ មិនអើពើនឹងការប្រើប្រាស់បែបគេហទំព័រនៃកម្មវិធីរបស់ខ្លួន អស់ពេលជាយូរណាស់មកហើយ ពីព្រោះវាត្រូវការឲ្យអ្នកលេង ថតជីវិតប្រចាំថ្ងៃរបស់ពួកគេជាមួយនឹងទូរសព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវ មនុស្សកាន់តែច្រើនដែលបង្ហោះរូបភាពនិងវីដេអូរបស់ពួកគេនៅលើ Instagram គឺសុទ្ធតែជាជនល្បីល្បាញ (professional influencers) ហើយពួកគាត់បានចំណាយពេលយ៉ាងច្រើន ដើម្បីកាត់តរូបភាពនិងវីដេអូ។ បន្ទាប់មក ពួកគាត់នឹងប្រើប្រាស់កម្មវិធីជំនួយ ដើម្បីអាចបង្ហោះ content ទាំងនោះតាមរយៈកុំព្យូព័រ ប៉ុន្តែវាកាន់តែគួរឲ្យរីករាយ បើពួកគាត់អាចទទួលបានការធ្វើតេស្ដសាកល្បងថ្មីនេះ៕

កម្មវិធី Instagram
កម្មវិធី Instagram

ប្រភព: Yahoo! Finance

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T