ធំៗអស់ហើយ តែតារាទាំងនេះនៅស្និទ្ធ ម្តាយនៅតាមស្អិត ដូចកូនក្មេង

//s9.kh1.co/b9/b995ecceff7bc5aaaf1438851b2bd9f5143413db.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រៅពីជាតារាប្រុសស្រីល្បី តារាទាំងនេះត្រូវបានគេកត់សម្គាល់ឃើញ មានភាពស្និទ្ធស្នាលជាមួយម្ដាយខ្លាំងគួរឲ្យសរសើរ។

ភ្នំពេញ៖ ជាទូទៅ បើនិយាយដល់ម្ដាយនឹងកូននៅក្នុងជីវិតពិតមិនមែនក្នុងរឿងកុន មានកូនៗជាច្រើន មិនសូវហ៊ានបង្ហាញក្ដីស្រលាញ់ និងភាពស្និទ្ធស្នាលទៅកាន់ម្ដាយប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ ក្រោយពេលកូនៗធំដឹងក្ដី មានការងាររៀងៗខ្លួន ក៏មិនសូវមានពេលវេលាសម្រាប់ម្ដាយផងដែរ។ ម្យ៉ាងវិញទៀត ការធ្វើល្អទៅកាន់អ្នកមានគុណ ជារឿងមួយដែលកូនៗទាំងអស់គួរធ្វើ ទោះមិនមែនជាថ្ងៃបុណ្យទានធំៗក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើក្រឡេកទៅមើលតារាខ្មែរវិញ គេតែងតែឃើញសិល្បករ សិល្បការិនីជាច្រើន បង្ហាញសកម្មភាពរស់នៅជាមួយអ្នកមានគុណយ៉ាងមានក្ដីសុខ គួរឲ្យសរសើរ។ លើសពីនេះទៅទៀត ពេលទៅធ្វើការ ឬទៅថតម្ដងៗ តែងតែមានអ្នកម្ដាយតាមមើលថែ និងយកទុកដាក់ជានិច្ច។ ក្រៅពីបង្ហាញភាពស្និទ្ធស្នាល គេក៏ឃើញតារាទាំងនេះ បង្ហាញសកម្មភាពខ្លះៗ ដូចជាការថតវីដេអូខ្លីៗ ឲ្យហ្វេនបានឃើញទៀតផង។

ជាក់ស្ដែង គេអាចនិយាយបានថា កាលដែលតារាខ្មែរបង្ហាញសកម្មភាពល្អៗបែបនេះជាមួយម្ដាយ ជាគំរូមួយសម្រាប់ក្មេងៗជំនាន់ក្រោយរៀនតាមផងដែរ។ ហើយតារាខ្មែរ ដែលមានភាពស្និទ្ធស្នាលជាមួយម្ដាយខ្លាំងបំផុតនោះមានដូចជា៖

១៖ កញ្ញា សុភ័ក្រ កុសុម៉ា

ពិតណាស់ កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានគេដឹងថា ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង ហើយគ្រប់ពេលគេតែងតែឃើញនាងបង្ហាញសកម្មភាពល្អៗជាមួយអ្នកម្ដាយជានិច្ច។ បើទោះបីបច្ចុប្បន្ន តារារូបនេះទើបទិញផ្ទះថ្មីរស់នៅបែកពីម្ដាយ តែនាងនៅតែទៅជួបម្ដាយ និងបង្ហាញក្ដីស្រលាញ់ជូនម្ដាយមិនចាញ់ពេលមុនឡើយ។

  កញ្ញា សុភ័ក្រ កុសុម៉ា
  កញ្ញា សុភ័ក្រ កុសុម៉ា
  កញ្ញា សុភ័ក្រ កុសុម៉ា និងម្ដាយ
  កញ្ញា សុភ័ក្រ កុសុម៉ា និងម្ដាយ
 កញ្ញា សុភ័ក្រ កុសុម៉ា និងម្ដាយ
 កញ្ញា សុភ័ក្រ កុសុម៉ា និងម្ដាយ

២៖ នាយ ព្រែក

ពិធីករ នាយ ព្រែក ត្រូវបានគេស្គាល់ថាជាកូនប្រុសពៅតារាកំប្លែងជើងចាស់ យាយ យ៉យ ដោយម្ដាយកូនទាំងពីរូបនេះ តែងតែបង្ហាញភាពស្និទ្ធជាមួយគ្នាស្ទើរតែគ្រប់ពេល។ ដោយសកម្មភាពអ្នកទាំងពីរ បានធ្វើឲ្យហ្វេនមួយចំនួន លួចច្រណែននឹងម្ដាយកូនមួយគូនេះគ្រប់គ្នា។

នាយ ព្រែក
នាយ ព្រែក
នាយ ព្រែក និងម្ដាយ
នាយ ព្រែក និងម្ដាយ
នាយ ព្រែក និងម្ដាយ
នាយ ព្រែក និងម្ដាយ

៣៖ កញ្ញា រ៉េត ស៊ូហ្សាណា

កញ្ញ រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងស្រីវ័យក្មេងដែលទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយជោគជ័យលើវិស័យសិល្បៈ នាងមានការងារច្រើនជាងមុន។ ម្យ៉ាងគ្រប់ពេលនាងចេញទៅថត តារារូបនេះតែងតែមានម្ដាយជូនទៅថត ហើយបង្ហាញភាពស្និទ្ធស្នាលមិនចាញ់តារាទាំងពីរខាងលើប៉ុន្មានឡើយ។

  កញ្ញ រ៉េត ស៊ូហ្សាណា
  កញ្ញ រ៉េត ស៊ូហ្សាណា
  កញ្ញ រ៉េត ស៊ូហ្សាណា និងម្ដាយ
  កញ្ញ រ៉េត ស៊ូហ្សាណា និងម្ដាយ
កញ្ញ រ៉េត ស៊ូហ្សាណា និងម្ដាយ
កញ្ញ រ៉េត ស៊ូហ្សាណា និងម្ដាយ
សុភ័ក្រ កុសុម៉ានាយ ព្រែករ៉េត ស៊ូហ្សាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T