នៅពេលនេះ ក្រុមហ៊ុន Apple កំពុងតែធ្វើការសើុបអង្កេត ទៅលើករណីនារីជនជាតិចិនម្នាក់ បានឆក់ស្លាប់ ដោយសារតែទូរស័ព្ទដៃ iPhone 5 របស់នាង តាមរបាយការណ៍របស់ SCMP ។

រលឹកដល់ករណីនេះ បានឲ្យដឹងថា នារីម្នាក់ដែលមានឈ្មោះថា Ma Ailun អាយុ ២៣ឆ្នាំ ជាអ្នកធ្វើការរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern បានឆក់ស្លាប់ នៅពេលដែលនាងលើកទូរស័ព្ទ ខណៈពេលដែលទូរស័ព្ទរបស់នាង កំពុងតែសាកថ្មនោះ។ នៅក្នុងនោះ បងប្រុសរបស់នារីរងគ្រោះ បាននិយាយប្រាប់ Apple Daily ថា ក្រុមគ្រួសាររបស់លោកជឿជាក់ថា នាងបានស្លាប់ ដោយសារតែ ឆក់នឹងទូរស័ព្ទ ដែលនៅក្នុងពេលនេះ ប៉ូលីសនៅក្នុង Xinjiang ក៏កំពុងតែធ្វើការអង្កេតផងដែរ។

បន្ទាប់ពីរឿងនេះត្រូវបាន ផ្សព្វផ្សាយ មានអ្នកប្រើប្រាស់អ៊ិនធើណេត មួយចំនួន នាំគ្នានិយាយថា ការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងអំឡុងពេលដែលសាកថ្មនេះ ពិតជាគ្រោះថ្នាក់ណាស់។ ជាមួយគ្នានោះ តាមអ្នកជំនាញនៅក្នុងហុងកុង បានធ្វើការព្រមានទៅលើ អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច ខណៈពេលដែលសាកថ្មនោះ ព្រោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុបាន។  

តើប្រិយមិត្ដយល់យ៉ាងណា?



 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ