អុញ! ឲ្យទូរសព្ទដៃមួយគ្រឿងទៅក្មេង ដើម្បីថតវីដេអូបង្ហោះ ដល់ពេលថតហើយ ស្រាប់តែទារយកវិញ (មានវីដេអូ)

//s9.kh1.co/ce/ced7fab2f285e52f3eeaa57322e3319875914b4b.jpg
សង្គម

 ២៥-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបមួយ

អ៊ុយក្រែន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ ឲ្យទូរសព្ទដៃមួយគ្រឿងទៅក្មេងស្រីម្នាក់ ដើម្បីថតវីដេអូបង្ហោះលើបណ្ដាញសង្គម Tik Tok ហើយក៏យកវិញ បន្ទាប់ពីថតរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងដឹងថា បុរសរូបនោះ មានឈ្មោះថា Alexander Voloshin ជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ហើយវីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅលើដងផ្លូវមួយ ដែលមានទីតាំងស្ថិតក្នុងទីក្រុង Kiev នៃប្រទេសអ៊ុយក្រែន និងយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា លោក Alexander បានហុចទូរសព្ទដៃមួយគ្រឿង ដែលមានប្រអប់យ៉ាងស្អាតល្អ ទៅកាន់ក្មេងស្រី ដែលធ្វើឲ្យក្មេងស្រីមានទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង។ បន្ទាប់មកទៀត ពួកគេទាំងពីរក៏ចូលទៅជិតគ្នា និងឱបគ្នាផងដែរ។

ងាកទៅកាន់វីដេអូឃ្លីបមួយផ្សេងទៀត បង្ហាញឲ្យឃើញថា ក្រោយពីថតវីដេអូសម្រាប់បង្ហោះលើបណ្ដាញសង្គម Tik Tok រួច លោក Alexander បាននិយាយឆ្លើយឆ្លងជាមួយស្ត្រីជាម្ដាយរបស់ក្មេងស្រី ដើម្បីសុំទូរសព្ទដៃមកវិញ តែក្មេងស្រីមិនយល់ព្រមឲ្យវិញទេ ដោយកាន់ជាប់នឹងដៃ រហូតលោកទាញយកវិញទាល់តែបាន។

ប្រភពព័ត៌មានបានបន្ដទៀតថា អំឡុងពេលកំពុងចរចាសុំទូរសព្ទដៃមកវិញ លោក Alexander បានឲ្យប្រាក់ចំនួន ២,០០០ hryvna (ប្រមាណ៧៥ដុល្លារអាមេរិក) ទៅកាន់ក្មេងស្រីផងដែរ ជាការដោះដូរគ្នា តែក្មេងស្រីមិនព្រម ដូច្នេះលោកក៏ទាញយកទូរសព្ទដៃពីដៃរបស់ក្មេងស្រីតែម្ដង។

យ៉ាងណាមិញ ចុងក្រោយរឿងរ៉ាវខាងលើទៅជាយ៉ាងណា គេមិនដឹងច្បាស់ឡើយ តែក្រោយពីវីដេអូឃ្លីបល្បីល្បាញរួចមក មានបណ្ដាអ្នកគាំទ្ររបស់លោក Alexander មួយចំនួនមិនពេញចិត្តទង្វើនេះ ចូលទៅចុច Unfollow លើគណនីបណ្ដាញសង្គមរបស់លោកផងដែរ៕

សូមទស្សនាទស្សនារូបភាពនិងវីដេអូខាងក្រោម៖

https://s9.kh1.co/__image/w=640,h=361,q=100/e8/e89673d70414cb5ac88ebf16bc1a9830e902ac39.jpg
វីដេអូ

ប្រភព: Oddity

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T