Windows 11 ចេញជាផ្លូវការ និងអាចដំណើរការកម្មវិធីរបស់ Android បានថែមទៀត

//s9.kh1.co/6e/6ec7ea58ad15741cc936a62330861f61eca93a52.jpg
បច្ចេកវិទ្យា

 ២៥-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android នឹងមកដល់ Window 11 នៅក្នុង Microsoft Store ដោយសាងភាពជាដៃគូ ភ្ជាប់វេទិកាទាំងពីរ។

បរទេស៖ ក្រុមហ៊ុន Microsoft បានប្រកាសអំពី Windows ជំនាន់ថ្មី ដែលមានការកែប្រែរូបរាងថ្មី។ វាមានការផ្លាស់ប្ដូរមួយចំនួន នៅលើ Windows 11 ប៉ុន្តែការបន្ថែមមុខងារថ្មីមួយពិតជាមិនគួរឲ្យជឿ។ កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android នឹងមកដល់ Windows 11 នៅក្នុង Microsoft Store ដោយសាងភាពជាដៃគូ ភ្ជាប់វេទិកាទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីប្រព័ន្ធប្រត្តិការ Android អាចចាប់បញ្ចូលទៅក្នុងមីនុយ Start, pin នៅលើ taskbar, និងដំណើរការកម្មវិធីជាច្រើនតំណាលគ្នា នៅលើ Windows 11។ ក្រុមហ៊ុន Microsoft បានប្រើប្រាស់ Intel Bridge Technology ដើម្បីធ្វើឲ្យកម្មវិធីទូរសព្ទដំណើរការ និងដំណើរការនៅលើ x86 hardware។ វាមិនទាន់ត្រូវបានរៀបរាប់ឲ្យលម្អិត នៅដំណាក់កាលនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Intel បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់គេហទំព័រ Tom's Hardware ថា រាល់ប្រព័ន្ធ x86 រួមទាំង AMD នឹងគាំទ្រមុខងារមួយនេះ។

ដូចគ្នានេះដែរ គេហទំព័រ The Verge បានដឹងពីក្រុមហ៊ុន Microsoft ថា ឧបករណ៍ប្រព័ន្ធដំណើរការ ARM ក៏អាចដំណើរការកម្មវិធី Android បានដែរ ដែលស្ដាប់មើលទៅសមហេតុផល ព្រោះវាមិនត្រូវការ software របស់ Intel Bridge ទេ បើទោះជាព័ត៌មានលម្អិតនៅមិនទាន់ច្បាស់ អំពីរបៀបដំណើរការនៅឡើយ៕

https://s9.kh1.co/__image/w=650,h=366,q=100/59/59727858f8de005bb6b3619df0900ed31a200431.jpg
https://s9.kh1.co/__image/w=604,h=340,q=100/8f/8febdfd0c1b2dec4872e6d348de2a7f2509d59f5.jpg
https://s9.kh1.co/__image/w=604,h=340,q=100/e9/e98acc855ef34bca6e2e9501e94ac77a8fd762b1.jpg
https://s9.kh1.co/__image/w=604,h=340,q=100/1c/1c4affa80a93aba566e81924ed571e528e64ade6.jpg

ប្រភព: Android Police

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T