ស្គាល់គ្នាគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក! មិត្តអេដវីន នៅតែប្រកាន់ជំហរបែបនេះ ទោះលោកស្ថិតក្នុងសភាពនេះ

//s9.kh1.co/74/74880f41f8b1d8314b22ab6ad06d360bc01b9c83.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្គាល់គ្នាគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក! មិត្តអេដវីន នៅតែប្រកាន់ជំហរបែបនេះ ទោះអេដវីន ស្ថិតក្នុងសភាពបែបណាក៏ដោយ

រាជធានីភ្នំពេញ៖ រឿងរ៉ាវល្បីកក្រើកពេញបណ្តាញសង្គម សឹងមិនគួរឱ្យជឿរបស់តារាសម្តែង​ យិត​ មាសឧស្សាហ៍ ហៅ អេដវីន ដែលប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅទៅលើគូរស្នេហ៍របស់ខ្លួន អ្នកនាង សុទ្ធ បញ្ចកា បង្ករបួសស្នាម និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋានរបស់ម្តាយជនរងគ្រោះ ដែលបានបន្សល់ត្រឹមការសោកស្តាយ មិនអាចហៅពេលវេលាឱ្យវិលត្រឡប់ដូចការសាងស្នេហ៍គ្រាដំបូងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផល នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តារាសម្តែងរាងខ្ពស់សង្ហា អេដវីន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនទៅពន្ធាគារព្រៃស បើទោះបីជា អ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងយ៉ាងណាក្តី តែទោះជាយ៉ាងណា លោកអេដវីន នៅជាប់បណ្តឹង២ផ្សេងទៀត ដែលជាប្តឹងរបស់ម្តាយបង្កើតរបស់អ្នកនាងសុទ្ធ បញ្ចកា និងបុរសម្នាក់ទៀតជាមិត្តភក្តិ ដោយលោកអេដវីន បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបង្ករបួសស្នាម។

ដោយឡែក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងថ្ងៃដែល លោក អេដវីន ត្រូវបានចាប់ខ្លួន ក៏លេចមុខមិត្តភក្តិជិតស្និទ្ធរបស់លោក អេដវីនម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Hang Chanchamrong បានបញ្ចេញសារមួយ បានត្រឹមពោលពាក្យសោកស្តាយ និងនឹកដល់ពេលវេលាដែលសប្បាយ លំបាក និង​កម្សត់កម្រជាមួយគ្នាប៉ុណ្ណោះ។

លោកបន្ថែមទៀតថា លោកអាណិតតារាសម្តែងអេដវីន ហេតុដូចម្តេចបានជាជីវិតខ្ពស់ខ្ពស់បែបនេះហើយ បែរជាបណ្តោយឱ្យធ្លាក់ខ្លួនអញ្ចឹងទៅវិញ។ លោក Chanchamrong បន្តទៀតថា ទោះអ្នកណាថា មើលមកមិត្តខ្លួនយ៉ាងណាក៏ជារឿងរបស់គេ​ តែរឿងដែលសំខាន់ ខ្លួនលោកនៅតែជាមិត្តដ៏ល្អរបស់តារាសម្តែងអេដវីន ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ៕

អេដវីន
អេដវីន
អេដវីន 
អេដវីន 
អេដវីន និង មិត្តភក្តិ
អេដវីន និង មិត្តភក្តិ
អេដវីន និង មិត្តភក្តិ
អេដវីន និង មិត្តភក្តិ
សាររបស់មិត្តអេដវីន
សាររបស់មិត្តអេដវីន
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T