កាលពីពេលថ្មីៗនេះមាន វីដេអូថ្មីមួយ ត្រូវបានគេបញ្ចូលទៅក្នុង Youtube ដែលបានបង្ហាញពី បុរសម្នាក់ដែលខ្វះការបើកបរ បានបើកកិនក្មេងម្នាក់យ៉ាងអាណោចអាធម៌។

យ៉ាងណាមិញ វីដេអូនេះត្រូវបានកាមេរ៉ាសុវត្ថិភាពថតបាន នៅច្រកចេញចូលឡាន មួយកន្លែង ដែលទំនងនៅក្នុងប្រទេសចិននោះ។ នៅក្នុងវីដេអូនោះ បានបង្ហាញឲ្យឃើញ ថា អ្នកបើកបរឡានម្នាក់បានឈប់រងចាំ នៅច្រកចេញ ដែលខណៈពេលនោះ ក៏មានក្មេងម្នាក់ បានរត់ទៅលេង នៅចំហៀងឡាន។ អ្វីដែលមិននឹកស្មានដល់ បែរជាឡាននោះ មិនព្រមទៅមុខ និងបើកបត់មកខាងស្ដាំដៃទៅវិញ ដែលធ្វើឲ្យឡាននោះ បើកកិនពីលើក្មេងនោះ ទាំងរស់តែម្ដង។ ភ្លាមៗនោះ ឡាននោះបានឈប់ និងមានអ្នកដំណើរជាច្រើន នាំគ្នាមើលក្មេងនៅខាងក្រោមឡាននោះ។ 

ហេតុការណ៍ ដែលកើតឡើងបន្ដបន្ទាប់មិនត្រូវបាន ដឹងនោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលអ្នកបើកបរនេះ បែរជាហ៊ានបើកកិនពីលើក្មេងនោះ ដែលមិនមានការប្រុងប្រយ័ត្នបន្ដិចសោះនោះ?
សូមទស្សនាវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ