រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខបានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង ស្ថិតនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយក្រសោបបានអ្នកញៀនល្បែងចំនួន៧នាក់ និងដកហូតសម្ភារមួយចំនួនដូចជាម៉ូតូចំនួន៦គ្រឿង និងកង់ចំនួន១គ្រឿងផងដែរ ខណៈពួកគេកំពុងលេងចាក់ភ្នាល់បាល់ កន្ទុយលេខ និងបៀគ្រប់ប្រភេទ ។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា វង់ល្បែងនេះស្ថិតនៅលើផ្ទះល្វែងចំនួន២ កំពស់២ជាន់ ត្រូវបានប៉ូលិសជាច្រើននាក់ឆ្មក់ចូល ខណៈផ្ទះនេះមានបើកចាក់ភ្នាល់បាល់ កន្ទុយលេខ (ឆ្នោត) និងលេងបៀគ្រប់ប្រភេទ ។ ប៉ូលិសបានឱ្យដឹងថា ក្រៅពីសន្លឹកបៀក៏បានរកឃើញក្រដាសកត់កន្ទុយលេខផងដែរ ហើយអ្នកលេងល្បែងមួយចំនួនទៀតបានរត់គេចខ្លួនយ៉ាងប្រញាយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]